តើ​នេះ​ជា​កំហុស​អ្នក​ណា?

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណោច​អ​ធ័​មមែ​នទែន ដែល​ក្មេង​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​ដោយ​សារ​លង់ទឹក​ក្នុង​រណ្តៅ​ដី​តែ​មួយ​នៅ​ពេល​​ឪពុក​ម្តាយ​របស់​ពួក​គេ​ទៅ​ធ្វើ​ការ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក ប្រទេស​ថៃ ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន ។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ឧសភា ២០១៦ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

ក្មេង​រង​គ្រោះ​ទាំង​២​ម្នាក់​ឈ្មោះ ឌី​ម ឌូ​ណា ភេទ​ស្រី អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡា​ច រឹ​ទ្ធី អាយុ​៣៦​ឆ្នាំ ម្តាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​២៨​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ជក់ វុន អាយុ​៥៩​ឆ្នាំ និង​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រឹម ព្រឿ​យ អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុ​ភ័​ក្រ អាយុ​២៣​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ឡុ​ក រឿ​ន អាយុ​៥៩​ឆ្នាំ ដោយ​គ្រួសារ​រង​គ្រោះ​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ិ​ម ពៅ មេ​ភូមិ​សិលា​ខ្មែរ បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ក្មេង​ទាំង​២​នាក់​បាន​បាត់​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​៤​រសៀល​ថ្ងៃ​កើតហេតុ លុះ​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ទៅ​លេង​ក្បែរ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវជាតិ​លេខ​៥៨​នៅ​បន្ទាត់​ព្រំដែន ក៏​ប្រទះ​ឃើញ​ក្មេង​ដែល​បាត់​ហើយ​កំពុង​តាម​រក​នោះ​អណ្តែត​ទឹក ទើប​ក្មេង​ៗ​នាំ​គ្នា​ទៅ​ប្រាប់​អ្នកស្រុក​ឲ្យ​មក​ជួយ​ស្រង់ ។

លោក​មេ​ភូមិ​បន្ត​ថា ឪពុក​ម្តាយ​ក្មេង​ទាំង​២​នាក់​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ដូច​គ្នា យូរ​ៗ​ទើប​មក​ម្តង​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ក្រីក្រ​ដូច​គ្នា ។ លោក​បញ្ជាក់​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ដោយសារ​ផ្ទះ​ក្បែរ​គ្នា​បាន​ធ្វើបុណ្យ​ក្នុង​រោង​តែ​មួយ ហើយ​ក្រោយ​ពិធីបុណ្យ​ចប់​បាន​ហែ​ទៅ​កប់​ក្នុង​បរិវេណ​វត្ត​សិលា​រុក្ខា​រាម ពូន​ផ្នូរ​ក្បែរ​គ្នា​ទៀត ៕