ទស្សនា​វីដេអូ​​ថត​ពី​អាកាស​ ដែល​ប្រើ​កាមេរ៉ា​ GoPro

វីដេអូ​ខ្លី​មួយ​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ដែល​មាន​​បង្ហាញ​​ពី​សមត្ថភាព​ចាប់​យក​វីដេអូ​ដ៏​អស្ចារ្យ​របស់​កាមេរ៉ា​ GoPro HERO 4។

 

 

តាម​ការ​រៀប​រាប់​របស់​វីដេអូ​ដែល​បង្ហោះ​លើ​គណនី​ YouTube ឈ្មោះ​ GoPro ​ឲ្យ​ដឹង​ថា​កាមេរ៉ា​ GoPro ជា​ច្រើន​គ្រឿង​បាន​​ភ្ជាប់​ទៅ​នឹង​គ្រាប់​រ៉ុកកែត ​SL-10 ដែល​បាញ់​បង្ហោះ​ទៅ​អាកាស​ដោយ​ UP Aerospace Inc. កាល​ពី​ថ្ងៃ​៦​ ខែ​វិច្ឆិកា​ ឆ្នាំ​កន្លង​ទៅ។ គ្រាប់​រ៉ុកកែត​នោះ ​បាន​ហោះ​ដល់​រយៈ​កម្ពស់​ ១២០-៧០០​ម៉ែត្រ​ និង​ហោះ​ដល់​ល្បឿន​ ៦១១៥គ.ម/ម៉ បន្ទាប់​ពីចំហេះ​រលត់។

 

ក្នុង​ប្រតិបត្តិការ​នៃ​ការ​បាញ់​បង្ហោះ​នេះ​កាមេរ៉ា​ GoPro HERO 4 អាច​ចាប់​យក​វីដេអូ​បាន​យ៉ាង​ល្អ​ ទោះ​ស្ថិត​ក្នុង​ល្បឿន​រង្វិល​ដ៏​លឿន​ក្ដី៕

 

ចុច​អាន៖ Camera Plus មាន​សមត្ថភាព​​អាច​ថត​កៀក ​និង​​ឆ្ងាយ​​​​បាន​ច្បាស់ (iOS)

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GoPro
​​​​​​​