ATOZ មួយ​គ្រឿង​បើក​លឿន​តាម​ផ្លូវ​រណប​ស្មាន​តែ​ផ្លូវ​រាបស្មើ ទីបំផុត​ធ្លាក់​លូ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក ATOZ​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត ក្រពឹត​មុខ​យ៉ាងដំណំ បន្ទាប់​ពី​ម្ចាស់​វា​បើកបរ​លឿ ន​ក្នុង​ទិស​ដៅ​បញ្ច្រាស់ ទិស​ចរាចរណ៍ តាម​ផ្លូវ​រណប​ហើយ​បាន​ បត់​ឡើង​ផ្លូវជាតិ​លេខ​៤ ប៉ុន្តែ​ដោយសារ ​តែ​មើល​មិនឃើញ ស្មាន​តែ​ផ្លូវ​រាបស្មើ​ធម្មតា ពេល​បើក​ទៅ​ក៏​បាន​ធ្លាក់​ចូល​លូ ដែល​កំពុង​ស្ថាបនា​ទាំង​កំរោល​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ អ្នកបើកបរ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ៤​និង ១០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅ​តាម​ផ្លូវ​រណប​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំ​ណុ​មុខ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន​ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ម៉ាក​ATOZ ១​គ្រឿង​នោះ​ព​ណ៏​ស ពាក់​ស្លក​លេខ កណ្ដាល​2A-3047 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ក្រោយ​ពេល​បើក​ធ្លាក់​លូ បុរស​នោះ​មិន​បាន​ស្ទូច​យក​រថយន្ត​នោះ​ចេញពី​ កន្លែង​កើតហេតុ​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​នេះ គេ​ឃើញ រថយន្ត​នោះ​ស្ថិត​នៅ​លើ​លូ​នៅឡើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង ករណីយស្រដៀងគ្នានេះដែរ វីដេអូ​នៃទិដ្ឋភាពរថយន្តមួយ ត្រូវបានផុង ដែលមានជម្រៅប្រមាណជិត ៥ម៉ែត្រ ហើយអ្នកបើក ត្រូវបានជួយសង្គ្រោះដោយអ្នកដំណើរផ្សេងទៀត ដែលនៅកន្លែងកើតហេតុនោះ កំពុងមានការចាប់អារម្មណ៍ពីមហាជន។

ប្រភពព័ត៌មាន ឲ្យដឹងថា រថយន្តមួយគ្រឿង បើកបរដោយគ្រួសាររងគ្រោះ​ បានធ្វើដំណើរតាមបណ្តោយផ្លូវ Trujillo ក្នុងប្រទេសប៉េរូ ស្រាប់តែជួបគ្រោះអាក្រក់ស្រុតផ្លូវ ដែលជាហេតុធ្វើឲ្យតួមុខនៃរថយន្ត បះផ្ងារគូថ គងជាប់មាត់ផ្លូវដែលបាក់ស្រុតនោះ បង្កការភ្ញាក់ផ្អើល និងតក់ស្លុត ដល់អ្នកដំណើរជិតនោះយ៉ាងខ្លាំង។

ហេតុការណ៍នេះ អាចចាត់ទុកបានថា ជាសំណាងល្អមួយ ដែលអ្នកធ្វើដំណើរក្នុងរថយន្ត មិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ក្រោយពីមានការជួយសង្គ្រោះរួចមក៕

ដោឡែកមួយវិញទៀត បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ បន្ទាប់ពី  នៅម៉ោង ៧៖៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិត្រពំាងតាកួន ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីនេះជនរងគ្រោះ បានបើករថយន្តធ្លាក់ផ្លូវដោយខ្លួនឯង ជនរងគ្រោះ ត្រូវបាន គេស្គាល់ថា ឈ្មោះ គួច អ៊ុយហ៊ង អាយុ៣៥ឆ្នាំ រស់នៅភូមិវ័ល្លយាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរបង្អែកស្រុកស្ទោង ឯរថយន្តត្រូវបានបង ប្អូនយកទៅផ្ទះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត