សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ One Direction បាន​ទៅ​ជួប​កីឡាករ​ Rooney នឹង​ Mata នៅ​អាមេរិក​

Naill Horan ដែល​សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ដ៏​ល្បី​ One Direction បាន​ទៅ​ជួប​ជាមួយ​កីឡាករ​ Wayne Rooney នឹង​ Juan Mata នៅ​បន្ទប់​ផ្លាស់​សំលៀក​បន្ទាប់​ពី​​ការ​ប្រកួតរវាង​ Man Utd នឹង​ PSG បញ្ចប់​ ។

Horan ជា​សមាជិក​១​រូប​ក្នុង​ចំណោម​សមាជិក​៤​របស់​ក្រុម​ចម្រៀង​បុរស​ One Direction ​ រូប​នេះ​គឺ​ជា​អ្នក​គាំទ្រ​វិស័យ​កីឡា​ដ៏​ខ្លាំង​ក្លា​ ហើយ​កាល​ពី​ថ្ងៃ​ពុធ​នេះ​គេ​បាន​ចំណាយ​ពេលវេលា​ទេសចរណ៍​របស់​ខ្លួន​ដើម្បី​ទស្សនា​ការ​ប្រកួត​រវាង​ Manchester United នឹង​ Paris Saint German នៅ​ពហុ​កីឡាដ្ឋាន​ Chicago នៃ​រដ្ឋ Illinos ។

តារា​ចម្រៀង​វ័យ​២១​ឆ្នាំ​មក​ពី​សាធារណរដ្ឋ​អៀឡង់​រូប​នេះ​សប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​នឹង​និមិត្ត​រូប​បាល់​ទាត់​ហើយ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កីឡាករ​ល្បី​ៗ​ដែល​រូប​គេ​បាន​ទៅ​ជួប ។

ក្រៅ​ពី​ជួប​ជាមួយ​កីឡាករ​របស់​ Man Utd រូប​គេ​ក៏​បាន​ទៅ​ជួប​ជាមួយ​កីឡាករ​ David Luis ដែល​ជា​ខ្សែ​ការពារ​របស់​ក្លឹប​ PSG ផង​ដែរ​ ។ ហើយ Horan បាន​បង្ហោះ​រូបភាព​នោះ​នៅ​លើ Tweeter របស់​គេ​ថា​ដោយ​បាន​សរសេរ​ថា​ « រីករាយ​ណាស់​ដែល​ជួប​ជាមួយ​កីឡាករ​ដ៏​កំប្លែង​ David Luis បន្ទាប់​បញ្ចប់​ការ​ប្រកួត​យប់​មិញ​ » ។

Horan ត្រូវ​បាន​គេ​ស្គាល់​ថា​ជាង​អ្នក​គាំទ្រ​របស់​ក្រុម​ Derby County ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រូប​គេ​បាន​ស្លៀក​សំលៀក​បំពាក់​របស់​របស់​ក្រុម​បាល់​ទាត់​ផ្សេង​ដូចជា​ Barcelona , Real Madrid ហើយ​ថ្មីៗ​នេះ​​គឺ​អាវ​របស់​ក្រុម​ LA Galaxy ដែល​ជា​ក្លឹប​ដែល​ Steven Gerard ទើប​ផ្លាស់​ទៅ​លេង​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • សមាជិក​មួយ​រូប​របស់​ក្រុម​ចម្រៀង​ One Direction បាន​ទៅ​ជួប​កីឡាករ​ Rooney នឹង​ Mata នៅ​អាមេរិក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: