Real Madrid ព្រលយ​ថា​នឹង​លក់​ Benzema ប្រសិនបើ​​ Arsenal បំបែក​កំណត់​ត្រា​ទិញ​ដូរ​កីឡាករ​ថ្លៃ​បំផុត​របស់​ខ្លួន

Real Marid បាន​ព្រលយ​មាត់​ថា​នឹង​លក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​របស់​ខ្លួន​គឺ​កីឡាករ​ Karim Benzema ទៅ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ប្រសិន​បើ​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ព្រម​បំបែក​កំណត់​ត្រា​ទិញដូរ​កីឡាករ​ថ្លៃ​បំផុត​របស់​ខ្លួន​ ។

យោង​តាម​សារព័ត៌មាន​ Daily post បាន​បញ្ជាក់​ថា​កីឡាករ​ Karim Benzema អាច​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal ប្រសិន​បើ​លោក​ Arsen Wenger ដែល​ជា​គ្រូ​បង្វឹក​​ហ៊ាន​ដេញ​ថ្លៃ​យ៉ាង​ហោច​ណាស់​៤៥​លាន​ផោន​ ។

កាល​ពីរ​ឆ្នាំ​មុន​លោក​ Arsen Wenger ធ្លាប់​បំបែក​កំណត់​ត្រា​ទិញ​ដូរ​កីឡាករ​ថ្លៃ​បំផុត​ម្ដង​ហើយ​ដោយ​បាន​ទិញ​កីឡាករ​ Mesut Ozil ពីក្លឹប​ Real Madrid នេះ​ផង​ដែរ​ក្នុង​តម្លៃ​ ៤២.៥លាន​ផោន​ ។

ពេល​សួរ​ពី​អនាគត​របស់​កីឡាករ​ Benzema គ្រូ​បង្វឹក​ថ្វី​របស់​ Real Madrid លោក​ Rafa Bentinez បាន​និយាយ​ថា​ « ខ្ញុំ​សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​បន្ត​នៅ​ទី​នេះ​ហើយ​យើង​អាច​ឈ្នះ​ពាន​ជាមួយ​គ្នា​ » ។

លោក​ Benitez ធ្លាប់​សាក​ល្បង​ទម្រង់​លេង​ដែល​ដាក់​កីឡាករ​ Cristain Ronaldo នឹង​ Gareth Bale នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល​រួច​ហើយ​ដូចនេះ​មាន​ន័យ​ Real Madrid បាន​ត្រៀម​ខ្លួន​លក់​កីឡាករ​ Benzema រួច​ទៅ​ហើយ​ ៕

ប្រភព ៖ 
ប្រែសម្រួល​ ៖ វិចទ័រ


  • Real Madrid ព្រលយ​ថា​នឹង​លក់​ Benzema ប្រសិនបើ​​ Arsenal បំបែក​កំណត់​ត្រា​ទិញ​ដូរ​កីឡាករ​ថ្លៃ​បំផុត​របស់​ខ្លួន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: