តើ​ធ្លាប់​ស្ដាប់​ចម្រៀង​របស់​ឈិនឡុង​ទេ​ ? ដឹង​អត់​គាត់​អាច​ច្រៀង​បាន​ប៉ុន្មាន​ភាសា​ដែរ​ ?

លោក​ Jackie Chan ដែល​ប្រិយមិត្ត​កម្ពុជា​ហៅ​ថា​ឈិនឡុង​គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​របស់​ចិន​ក៏​ដូចជា​ខ្សែ​ភាព​យន្ត​ Hollywood ផង​ដែរ​ ហើយ​ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ទស្សនា​ខ្សែ​ភាព​យន្ត​របស់​គាត់​ច្រើន​ផង​ដែរ​ ។ តែ​បើ​និយាយ​ពី​ស្នាដៃ​ចម្រៀង​របស់​គាត់​ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ដឹង​ខណៈ​ប្រិយមិត្ត​មួយ​ចំនួន​ពុំ​បាន​ដឹង​នោះ​ទេ​ ។

តាម​ពិត​លោក​ Jackie Chan បាន​ចូល​ហ្វឹក​ហាត់​ច្រៀង​តាំង​ពី​កុមារ​ភាព​នៅ​សាលា​ Peking Opera School ។ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​លោក​ Jackie Chan អាច​ច្រៀង​បាន​ដល់​ទៅ​៥​ភាសា​ឯណោះ​ដូចជា​ ភាសា​ចិន​កុកងឺ​ , ភាសា​ចិន​កាតាំង​ , ជប៉ុន , តៃវ៉ាន់​ , និង​ជា​ភាសា​អង់គ្លេស​ ។

គាត់​បាន​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ក្នុង​អំឡុង​ឆ្នាំ​១៩៨០​ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ដែល​ជោគជ័យ​នៅ​ហុងកុង​នឹង​អាស៊ី​ផង​ដែរ​ ហើយ​សម្រាប់​ចម្រៀង​ដំបូង​របស់​គាត់​មាន​ចំណង​ជើង​ថា​ “Kung Fu Fighting Man” ដែល​ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាព​យន្ត​ The Young Master (1980) ដែល​ជា​ខ្សែ​ភាព​យន្ត​ដែល​លោក​ចូល​រួម​សម្ដែង​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា​លោក​ Jackie Chan បាន​ចេញ​ Album ដំបូង​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៨៤​ ហើយ​គិត​មក​ដល់​ពេល​នេះ​គាត់​បាន​បញ្ចេញ​ចំនួន​២០​ Album មក​ហើយ​ ដែល​សរុប​ទៅ​ប្រមាណជា​១០០​បទ​ ។  ហើយ​ក្នុង​ការ​ប្រឡូក​វិស័យ​ចម្រៀងនេះ​ផង​ដែរ​លោក​ធ្លាប់​ឈ្នះ​ពាន​ Best Foreign Singer Award ក្នុង​ប្រទេស​ជប៉ុន​ក្នុង​អំឡុង​ឆ្នាំ​១៩៨៤​ ។

តោះ​ស្ដាប់​ការ​ចម្រៀង​របស់​លោក​ឈិនឡុង​ជា​ភាសា​ផ្សេង​គ្នា​តិច​មើល​ឡូយ​ប៉ុណ្ណាដែរ​ ៖

-ភាសាជប៉ុន

-ភាសាអង់គ្លេស

-ភាសា​ចិន​កុកងឺ

-ភាសា​ចិន​កាតាំង

-ភាសា​តៃវ៉ាន់

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ធ្លាប់​ស្ដាប់​ចម្រៀង​របស់​ឈិនឡុង​ទេ​ ? ដឹង​អត់​គាត់​អាច​ច្រៀង​បាន​ប៉ុន្មាន​ភាសា​ដែរ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: