ផ្ទះ​ឈើ​១​កន្លែង​ សង់​អស់​ជាង​៥​លាន​ដុល្លារ​នៅ​ថៃ ត្រូវ​ភ្លើង​លេប​អស់

​អគ្គីភ័យ​មួយ​​បាន​លេប​ត្របាក់​ផ្ទះ​ឈើ​ដ៏​ប្រណិត​មួយ​កន្លែង​ជិត​អស់​​ នៅ​ទីក្រុង Pattaya កាល​ពី​ម្សិលម្ង៉ៃ បន្ទាប់​ពី​ផ្ទះ​នោះ​សង់​ជាង​១០​ឆ្នាំ​ទៅ​ហើយ។

 

ផ្ទះ​ឈើ​១​កន្លែង​ សង់​អស់​ជាង​៥​លាន​ដុល្លារ​នៅ​ថៃ ត្រូវ​ភ្លើង​លេប​អស់

 

​​​ផ្ទះ​ឈើ​ដែល​​ជា​ជា​ទីតាំង​ថ្មី​សម្រាប់​ទាក់ទាញ​​​អ្នក​ទេសចរ​​ដែល​ទើប​​នឹង​បើក​កាល​ពី​ចុង​ឆ្នាំ​នេះ បាន​ឆេះ​នៅ​ម៉ោង​១០​ព្រឹក។ ឡាន​ទឹក​បាន​ចំណាយ​ពេល​ប្រមាណ​១​ម៉ោង​ដើម្បី​ពន្លត់​អគ្គីភ័យ​នេះ​អស់។ តាម​ប្រភព coconutsបាន​ឲ្យ​ដឹង​ថា ការ​ឆេះ​នេះ​ បណ្ដាល​មក​ពី​អគ្គិសនី​ក្នុង​ផ្ទះ ហើយ​គ្មាន​នរណា​របួស​ទេ។

 

ផ្ទះ​ប្រណិត​នេះ​ជា​កម្មសិទ្ធិ​របស់​លោក Khunthong U-ngern ដែល​ជា​អ្នក​ជំនួញ​ និង​ជា​ម្ចាស់​ផ្សារ​ Poipet នៅ​ក្រុង Pattaya និង​សាងសង់​អស់តម្លៃ​​២០០​លាន​បាត (ប្រហែល​៥,៦​លាន​ដុល្លារ)៕

 

ផ្ទះ​ឈើ​១​កន្លែង​ សង់​អស់​ជាង​៥​លាន​ដុល្លារ​នៅ​ថៃ ត្រូវ​ភ្លើង​លេប​អស់

 

ចុចអាន៖ទំនេរ​ពេក លួច​ដុត​ព្រៃ រួច​ថត Selfie ទីបំផុត​ជាប់​គុក​២០​ឆ្នាំ ពិន័យ​ប្រាក់​៦០​លាន​ដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ coconuts