ផ្ទះ​១៨​ខ្នង ​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ចុងកាល់

ផ្ទះ​១៨​ខ្នង ​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ចុងកាល់

ឧត្តរមានជ័យ ​៖​ ​ផ្ទះ​៣​ខ្នង​រលំ​ទាំងស្រុង​.៣​ខ្នង​ធ្លាក់​ពីលើ​ជើង​តាង ​និង​១២​ខ្នង​ទៀត​របើក​ដំបូល ថែមទាំង​គោយន្ត​កន្ត្រៃ​១​គ្រឿង​រង​ការ​ខូចខាត​ បន្ទាប់ពី​មាន​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦។

សមត្ថកិច្ច បានឲ្យដឹងថា ដែល​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ របស់​ប្រជាពលរដ្ឋ​ខាងលើ​នោះ ស្ថិតនៅ​ក្នុងភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

នៅក្នុង​ហេតុ​ការណ៍​​នោះ​ដែរ លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប៉ូលិស ប៉ុស្តិ៍​និង​កម្លាំង​អធិការ​នគរបាល​ស្រុក​ចុងកាល់ ចុះទៅ​ជួយ​អន្តរាគមន៍ ប្រជាពលរដ្ឋ​ទាំង​យប់។

សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​បន្តទៀតថា សំណាងល្អ ដែល​មិន​មាន​ប្រជាពលរដ្ឋ ណា​ម្នាក់​រង​របួស​ ឬ​បាត់​បង់ជីវិត​នោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ​ប៉ុណ្ណោះ៕