គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Android ដែល​មាន​អង្គផ្ទុកទិន្នន័យ​ច្រើន ដល់​ទៅ 128GB អ្នកមិន​ចាំបាច់​បារម្ភ​អំពី ភាព​ពេញ​ណែន​នៃ អង្គផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​នោះ​ទេ។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទ Android ដែលមានម៉េមូរីម៉ាស៊ីនតែ 16GB ទៅ 32GB ប្រហែលជាធុញទ្រាន់បន្តិចជាមួយនឹង បញ្ហា ម៉េមូរីម៉ាស៊ីនពេញ រកតែដោនឡូតកម្មវិធីថ្មីៗ មិនបាន។ ថ្ងៃនេះដែរ ខេមបូរីផត សូមណែនាំ ប្រិយ​មិត្ត​ទាំងអស់គ្នា នូវគន្លឹះមួយចំនួន ដើម្បីកុំអោយម៉េមូរីម៉ាស៊ីនឆាប់ពេញ។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • មុននឹងអនុវត្តគន្លឺះក្នុងការ កាត់បន្ថយអង្គផ្ទុកទិន្នន័យកុំឲ្យ ពេញពេក ប្រិយមិត្តគួរតែ ចូល​ទៅ​មើល Storage នៃស្មាតហ្វូនរបស់អ្នកសិន ថាតើអ្នកប្រើប្រាស់ ម៉េមូរីលើអ្វីច្រើនជាងគេ ប្រើលើ​ការ​ផ្ទុករូបភាព ផ្ទុកវីដេអូ ផ្ទុកតន្ត្រី ឬ​ ប្រើលើការតម្លើងកម្មវិធីផ្សេងៗ។ ដូច្នេះអ្នកអាចធ្វើការ គ្រប់​គ្រងលើ Storage នៃទូរស័ព្ទរបស់អ្នកបាន ដូចជាការលុបរូប ឬ វីដេអូ ដែលស៊ីមេកាបៃ​ធំៗ​ចេញ​ខ្លះ។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • ត្រូវចាំថា ក្នុងមួយៗថ្ងៃ យើងមិនមែនអង្គុយចុចទូរស័ព្ទ ពេញមួយថ្ងៃតែម្តងនោះទេ ដូច្នេះកម្មវិធី ឬ ហ្គេមណាដែលយើងមិនប្រើជាប្រចាំ យើងគួរតែលុបវាចោលខ្លះទៅ។ វាធ្វើអោយ RAM របស់​ទូរស័ព្ទ​យើងរាងធូរស្រាលក្នុងការរត់ ហើយ វាមិនធ្វើឲ្យណែនមេមូ៉រីទូរស័ព្ទទៀតផង។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • Copy រូបភាព តន្រ្តី ឬ វីដេអូ ដែលស៊ីមេកាបៃធំៗ ចេញពីទូរស័ព្ទ ឬ​ យើងអាចប្រើប្រាស់ កម្មវិធី​ផ្ទុក​ឯកសារ លើមេឃ (Cloud Storage)។ បើយើងដាក់រូបភាព នៅលើមេឃ នោះម៉េមូរី​ម៉ាស៊ីន​នៃ ទូរស័ព្ទរបស់យើងក៏ធូរស្រាលដែរ។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • ធ្វើការលុប Cache ឬ Clear Data នៃកម្មវិធីដែលស៊ីមេកាបៃធំៗ ចេញសិន។ ការ Clear Data វា​ប្រៀបបាននឹងការ Reset កម្មវិធីនោះ អញ្ចឹងដែរ ធ្វើដូច្នេះមេម៉ូរីម៉ាស៊ីនរបស់យើងនឹង រាង​ធូរ​ស្រាល​បន្តិច។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • ប្រសិនបើទូរស័ព្ទរបស់អ្នកដាក់មេម៉ូរីក្រៅបាន នោះវាជារឿងមួយដែលល្អបំផុត ព្រោះថា បច្ចុប្បន្ន​ទូរស័ព្ទ​ដែលដាក់ម៉េមូរីខាងក្រៅបាន គឺជាទូរស័ព្ទដែល អ្នកប្រើប្រាស់ទូទៅចង់បានបំផុត មានន័​យ​ថា យើងអាចមានលទ្ទភាព ប្រើប្រាស់ និង ផ្ទុកឯកសារ រូបភាព វីដេអូ ផ្សេងៗបានច្រើន ជាង​ទូរស័ព្ទ​ដែល មិនអាចបន្ថែមម៉េមូរីខាងក្រៅបាន។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • ប្រើប្រាស់ កម្មវិធី សំអាត ផ្សេងៗ ដើម្បីឲកម្មវិធីនោះធ្វើការសំអាត ចោលនូវ Cache អត់​ប្រយោជន៍​​មួយ​ចំនួន​ចេញ និង ធ្វើអោយអង្គផ្ទុកទិន្នន័យរាងទូលាយបន្តិច។ ហើយកម្មវិធីនោះ ក៏​អាចធ្វើឲ្យទូរស័ព្ទយើងដើររាងលឿនជាងមុនដែរ។

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ខេមបូរីផតសង្ឃឹមថា គន្លឹះដែលបានបង្ហាញខាងលើ នឹង អាចធ្វើអោយអ្នកប្រើប្រាស់ ទូរស័ព្ទដែលមាន​អង្គផ្ទុក​ទិន្នន័យតូច មិនសូវតឹងទ្រូង ដោយសារតែ​ ការពេញហៀរនៃមេមូ៉រីម៉ាស៊ីន។ ម្យ៉ាងទៀត បើទូរស័ព្ទ ឬ ថេបប្លេតរបស់អ្នក ដាក់ម៉េមូរីក្រៅបាន យើងសំណូមពរឲ្យប្រិយមិត្ត ប្រើប្រាស់មេមូ៉រី ដែលមានទំហំ​ធំ​បន្តិច ពី 16GB ទៅ 64GB ព្រោះ ទំហំម៉េមូរីកាន់តែធំ ការប្រើប្រាស់របស់យើងក៏កាន់តែស្រួលដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

គន្លឹះក្នុងការ កាត់​បន្ថយ​មេម៉ូរី ម៉ាស៊ីន​ទូរស័ព្ទ Android របស់​អ្នក កុំឲ្យ​វា​ឆាប់​ពេញ ហៀរ​ណែន​ពេក

  • ដោយ: Samphors
  • 3:48 PM, 08 May
  • ប្រភព: ខេមបូរីផត, Android Pit
  • Tag: ចំណេះដឹងទូទៅ