ចូលចិត្ត​ទិញ​ទំនិញ​អនឡាញ​មែន​ទេ ! ចុះ​មាន​ដឹង​​ពី​​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​​របស់​វា​អត់?

ការ​ទិញ​ទំនិញ​អនឡាញ​បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ជា​ពិសេស​អ្នក​រស់​នៅ​ក្នុង​ទីក្រុង និង​យុវវ័យ ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​បរទេស​បាន​ធ្វើ​វា​យូរ​យារ​ណាស់​មក​ហើយ។

ដោយ​ហេតុ​នេះ​ហើយ​ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​​​នេះ​​​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ សម្បូរ​ទៅ​ៗ ដោយ​មាន​ទាំង​លក្ខណៈ​ក្រុមហ៊ុន​ និង​លក្ខណៈ​បុគ្គល​តូចៗ​ នេះ​សំដៅ​តែ​ប្រភេទ B2C(Business to Consumer) តែ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ទិញ​ទំនិញ​អនឡាញ​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​អ្វី​ខ្លះ?

គុណសម្បត្តិ​នៃ​ការ​ទិញ​ទំនិញ​អនឡាញ

  • ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​
  • ល្អ​សម្រាប់​អ្នក​ដែល​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ដើរ​ផ្សារ
  • ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទំនិញ​ដែល​យើង​ចង​បាន
  • ទទួល​បាន​ការ​ដឹង​ទំនិញ​ដល់​ទី​កន្លែង​មិន​ចាំ​បាច់​ដឹក​ជញ្ជូន​ដោយ​ខ្លួន​ឯង
  • ទំនិញ​សម្បូរ​បែប។

គុណ​វិបត្តិ​​នៃ​ការ​ទិញ​ទំនិញ​អនឡាញ

  • ទំនិញ​ដែល​ទទួល​បាន​អាច​នឹង​មិន​ពេញ​ចិត្ត
  • មិន​អាច​ទទួល​បាន​ទំនិញ​ភ្លាម​ៗ​តាម​តែ​យើង​ចង់​បាន
  • ងាយ​ស្រួល​នឹង​ចាញ់​បោក​ហាង​ទំនិញ​អនឡាញ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​មួយ​ចំនួន
  • ទំនិញ​មួយ​ចំនួន​អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង​ខាង​ក្រៅ
  • ហាង​ទំនិញ​អនឡាញ​មួយ​ចំនួន​អាច​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ប្ដូរ​ទំនិញ​។

CAMBOMAG សូម​ផ្ដល់​ដំបូន្មាន​ ចំពោះ​ប្រិយមិត្ត​ទាំង​អស់​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ទំនិញ​អនឡាញ​គួរ​ជ្រើស​រើស​យក​ហាង​ទំនិញ​អនឡាញ រឺ វេបសាយ​​ទំនិញ​អនឡាញ​ណា​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ និង​មាន​ប្រភព​ច្បាស់​លាស់​ ជាពិសេស​ត្រូវ​តែ​ត្រួត​ពិនិត្យ​មាន​ព័ត៌មាន​របស់​ទំនិញ​ដែល​យើង​ចង់ទិញ និង​លក្ខខ័ណ្ឌ​របស់​ហាង ឬ វេបសាយ​ទំនិញ​អនឡាញ​ទាំង​នោះ​​ឲ្យ​បាន​ច្បាស់​លាស់​មុន​សម្រេច​ចិត្ត​ទិញ៕

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិ​ដោយ ©CAMBOMAG


  • ចូលចិត្ត​ទិញ​ទំនិញ​អនឡាញ​មែន​ទេ ! ចុះ​មាន​ដឹង​​ពី​​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​​របស់​វា​អត់?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: