វិធីសាស្រ្ត​លុប​គណនី Facebook អោយ​បាត់​ឈឹង ពី​ពិភព​លោក! (ផ្លូវ​កាត់)

ប្រហែល​ម្សិល​ម្ងៃមុន​នេះ យើងបានបង្ហោះនូវ ពត៌​មាន​មួយ ស្តីអំពី របៀប​នៃ​ការលុប Facebook Page អោយ​បាត់ ស្រមោល​ពី ពិភពលោក​តែ​ម្តង ក៏ប៉ុន្តែ​នៅ​ពេល​នោះ យើងក៏ទទួលបាន នូវ​សំណូមពរ ជា​ច្រើន​ផង​ដែរ ដោយ​បាន​សុំអោយយើង បង្ហាញពីរបៀបលុប គណនី Facebook ផ្ទាល់ខ្លួន វិញម្តង ថាតើ គួរ​ធ្វើយ៉ាងណាខ្លះ។

វិធីសាស្រ្ត​លុប​គណនី Facebook អោយ​បាត់​ឈឹង ពី​ពិភព​លោក! (ផ្លូវ​កាត់)

តាមពិតទៅ វាមិនមាន អ្វីពិបាកទេ អ្នកអាចមានជម្រើសពីរ សម្រាប់ជ្រើសរើស ទី1 គ្រាន់តែធ្វើការ Deactivate គណនីរបស់អ្នក បានហើយ ប្រសិនបើ នៅមានចិត្តអាលោះអាល័យ គណនីចាស់ របស់​អ្នក។ ហើយសម្រាប់ ជម្រើសទី 2 នោះ អ្នកអាចធ្វើការ សម្រេចចិត្ត លុបចេញតែម្តង ប្រសិនបើ បាន​គិត​ច្បាស់​លាស់ អស់ហើយ ថាមិនចង់រំលឹក ពីរឿងចាស់ ឬមិនមានអ្វីសំខាន់ នោះទេ។​ ចឹងបើ សម្រេចចិត្ត ច្បាស់​លាស់ហើយ ថាចង់លុបនោះ សូមតាមដាន ការណែនាំ ខាងក្រោមនេះ៖

***សូមធ្វើវានៅលើកុំព្យូទ័រ (ងាយស្រួលបំផុត)

  • ចូលទៅកាន់តំណរ facebook.com/help/delete_account ឬអ្នកអាច ចុចទីនេះ
  • ចុចលើប៊ូតុង Delete My Account
  • រួចធ្វើការវាយលេខសម្ងាត់គណនីហ្វេសប៊ុក របស់អ្នកចូល ហើយជ្រើសរើស រូបភាព អោយ​ត្រូវ​តាម​ការចង់បាន និងចុចពាក្យ Ok ជាការស្រេច។

វិធីសាស្រ្ត​លុប​គណនី Facebook អោយ​បាត់​ឈឹង ពី​ពិភព​លោក! (ផ្លូវ​កាត់)

ចំណាំ៖ រង់ចាំដល់ 14 ថ្ងៃទើបវាលុប ដោយស្វ័យប្រវត្តិ និងបាត់ស្រមោល ពីហ្វេសប៊ុក ហើយ​មុន​រយៈ​ពេល 14 ថ្ងៃ ហាម Log in ចូលអោយសោះ!!!

ជាចុងក្រោយ យើងសង្ឃឹមថា គន្លឹះនេះ អាចជួយអោយ ប្រិយមិត្ត មិត្តអ្នកអាន ទាំងអស់គ្នា មានភាព ងាយ​ស្រួល បន្ថែមទៀត នៅពេលដែលចង់ លុបគណនី ហ្វេសប៊ុក របស់ខ្លួនម្តងៗ។ ហើយក៏សូមបញ្ជាក់ ម្តងទៀតផងដែរថា ត្រូវចាំដល់ 14 ថ្ងៃសិន ទើបវា អាចលុបចោលបាត់ឈឹងតែម្តង ហើយហាម Log ចូល បន្ទាប់ពី ធ្វើការលុបមុន 14 ថ្ងៃរួច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធីសាស្រ្ត​លុប​គណនី Facebook អោយ​បាត់​ឈឹង ពី​ពិភព​លោក! (ផ្លូវ​កាត់)

  • ដោយ: Mai
  • 4:17 PM, 08 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ