ហេតុ​អ្វី​មនុស្ស​មួយចំនួន ស្រឡាញ់​សត្វ​ឆ្កែ ខ្លាំង​ម្លេះ​?

ហេតុ​អ្វី​មនុស្ស​មួយចំនួន ស្រឡាញ់​សត្វ​ឆ្កែ ខ្លាំង​ម្លេះ​?

​បើ​អ្នក​មាន​សត្វ​ចិញ្ចឹម ទំនាក់ទំនង​របស់​អ្នក នឹង​កើតឡើង​យ៉ាង​ឆាប់រហ័ស​។ ទោះបីជា​អ្នក​មាន​ឆ្មា​រ សេក ឬ​ឆ្កែ​ក៏ដោយ ការ​យល់ចិត្ត​គ្នា ក៏​នឹង​ចាប់ផ្តើម​លូតលាស់ បន្តិច​ម្តងៗ​ផងដែរ​។​

​ប៉ុន្តែ បើ​និយាយ​អំពី​សត្វ​ឆ្កែ​វិញ គឺថា​រឹតតែ​ពិសេស ហើយ​ឆ្លាត​ទៀតផង​។​

​ជា​អ្នកការពារ​សុវត្ថិភាព​អ្នក​
​ប្រសិនបើ​អ្នក​មាន​ឆ្កែ ផ្ទះ​របស់​អ្នក ហាក់ដូចជា​មាន​ឆ្មាំ​ការពារ​អឺចឹង​។ សត្វ​ឆ្កែ អាច​ជួយ​ការពារ​សុត្ថិភាព​ផ្ទះ និង​សមាជិក​គ្រួសារ​អ្នក​។​

​ឆ្កែ ដូច​ជា​កូន​អ្នក​អឺចឹង​
​ប្រសិនបើ​អ្នក​មិនទាន់​មាន​កូន​តូច​ទេ សត្វ​ឆ្កែ អាច​ក្លាយជា​កូន​របស់​អ្នក ហើយ​ជួយ​ឲ្យ​អ្នក​រីករាយ និង​មានក្តី​សុខ​ផងដែរ​។​

​សេចក្តីស្រឡាញ់ និង​បំបាត់​ភាព​អផ្សុក​
​ពេល​មាន​សត្វ​ចិញ្ចឹម អ្នក​មិន​ចាំបាច់​ព្រួយ អំពី​ការ​អផ្សុក​ឡើយ​។

​គ្រាន់បើ​ជាង​រាប់អាន មនុស្ស​មិន​បានការ​
​មិត្តភក្តិ ឬ​អ្នក​ជិតខាង​មួយចំនួន មិនល្អ ឬ​គ្មាន​ប្រយោជន៍ ដូច​ជា​សត្វ​ចិញ្ចឹម​របស់​អ្នក​ឡើយ​។ មនុស្ស​ខ្លះ អាច​ធ្វើឲ្យ​អ្នក​ឈឺចាប់ ទុក្ខព្រួយ ឬ​ជួប​បញ្ហា ប៉ុន្តែ សត្វ​ឆ្កែ​វិញ ប្រហែលជា​មិន​អាច​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។