ការចិញ្ចឹម​គោ​​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​

ការចិញ្ចឹម​គោ​មាន​ពីរ​លក្ខណៈ​គឺ​លក្ខណៈ​ជា​ឧស្សាហកម្ម និង​លក្ខណៈ​ជា​គ្រួសារ ។ ខ្ញុំ​សូម​លើកយក​ការចិញ្ចឹម​តាម​លក្ខណៈ​ជា​គ្រួសារ មក​បង្ហាញ​ខ្លះៗ​តាម​ពិសោធន៍​កន្លងមក ។

១- ការចិញ្ចឹម​គោ​មាន​ចំណុច​សំខាន់​ពីរ​ដូចខាងក្រោម :
– លាយ​មេ EX-M អោយ​គោ​ផឹក​រាល់ពេល : កំរិត​លាយ​សំរាប់​ប្រើ​ចែក​ជា​ពីរ​
* ចំពោះ​គោ​តូចៗ : មេ EX-M ១​លីត្រ លាយ​ជាមួយ​ទឹក ១០០០០​លីត្រ (​ទឹកស្អាត ១០​លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ១​សេ​សេ​)
* ចំពោះ​គោ​ធំ : មេ EX-M ១​លីត្រ លាយ​ជាមួយ​ទឹក ៥០០០ លីត្រ (​ទឹកស្អាត ១០​លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ២​សេ​សេ​) ។
​- បាញ់ EX-M បណ្តេញ​នៅ​កន្លែង​គោ​ដេក ឬ​ក្នុង​ក្រោល​រៀងរាល់ ២-៣​ដង សំរាប់ ១​សប្តាហ៍ ។
​- គប្បី​ច្រូតស្មៅ​រួច​ដាក់​ហាល​អោយ​ឡើង​ប្រេង​សិន ទើប​អោយ​គោ​ស៊ី ដើម្បី​សំលាប់​មេរោគ និង​ពង​ដង្កូវ​បណ្តាលអោយ​កើត​ជំងឺ​ផ្លូវដង្ហើម ។ ម្យ៉ាងទៀត វា​អាច​បំប្លែង​ស្មៅ​អោយទៅ​ជា​វីតាមីន D​ផង ។
​- ត្រូវ​លាយ​កំប្លោក រឺ​ត្រកៀត​អោយ​គោ​ស៊ី​ជា​រៀងរាល់ថ្ងៃ និង​ឧស្សាហ៍​ច្របាច់​ត្នោត​ទុំលាយ​ទឹក​អោយ​គោ​ផឹក ។​
– យក​មេ EX-M ជូត​ក្បាលដោះ​គោ​មុន និង​អោយ​កូន​គោ​បៅ ។ ស្ងោរ​ពពួក​ស្ពៃ​យក​ទឹក​អោយ​គោ​ផឹក ដើម្បី​សំបូរ​ទឹក​ដោះ ឬ​យក​ពងមាន់ ១០​គ្រាប់ ឬ​ពង​ទា ១០​គ្រាប់ លាយ​ទឹកឃ្មុំ ២​ខាំ​កន្លះ អោយ​គោ​ស៊ី ៥​ថ្ងៃ ១​ដង ។
– ករណី​គោ​រាគ និង​មិន​ស៊ី​ស្មៅ : ចំពោះ​កូន​គោ យក​មេ EX-M ៥០​សេ​សេ បញ្ច្រក ១​ថ្ងៃ ២​ដង ។ ចំពោះ​គោ​ធំ យក​មេ EX-M ៥០-១០០​សេ​សេ បញ្ច្រក ១​ថ្ងៃ ២​ដង ។​

២- ករណី​ជំងឺ​អុត​ក្តាម :
* លក្ខណៈ ត្រចៀក​ធ្លាក់ខ្លប ច្រមុះ​ស្ងួត រោម​បះ ហៀរ​ទឹកមាត់ ធាក់​ជើង​ញឹកញាប់ ទាំងនេះ​ជា​លក្ខណៈ​នៃ​ជំងឺ​អុត​ក្តាម ។

៣- កំរិត​ផ្សំ​ប្រើ​មាន :
– ចំពោះ​កូន​គោ : មេ EX-M ៣០​សេ​សេ ផ្សំ​ជាមួយ​ម្សៅ​សំរិទ្ធិ ១​កញ្ចប់ បូក​ទឹកស្អាត ២៥០​សេ​សេ (​សំរាប់​ផឹក ១​លើក​) ក្នុង ១​ថ្ងៃ បញ្ច្រក ៣​ដង ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ។​
– ចំពោះ​គោ​ធំ មេ​ផើម : មេ EX-M ៥០​សេ​សេ ផ្សំ​ជាមួយ​ម្សៅ​សំរិទ្ធិ ២​កញ្ចប់ បូក​ទឹកស្អាត ១០០ ទៅ ២៥០​សេ​សេ (​សំរាប់​ផឹក ១​លើក​) ក្នុង ១​ថ្ងៃ​បញ្ច្រក ៣​ដង ព្រឹក ថ្ងៃត្រង់ និង ល្ងាច ។
– ចំពោះ​គោ​ដំបៅ​ក្រចក : មេ EX-M ៣០​សេ​សេ បូក​បណ្តេញ​ខៀវ​របស់​ក្រុមហ៊ុន ៥០​សេ​សេ សំរាប់​លាប​នៅ​ត្រង់​កន្លែង​ដំបៅ របើក​ក្រចក អោយ​ញឹកញាប់ ២ ទៅ ៣ ម៉ោង យើង​ត្រូវ​លាប ១​ដង ។
– ចំពោះ​ទីកន្លែង​ដែល​គោ​រស់នៅត្រូវ​បាញ់​លើ​បរិវេណ​ដី​ក្នុង ១​ថ្ងៃ ១​ដង ដើម្បី​សំលាប់​មេរោគ ដែល​កើតចេញ​ពី​សំណល់ ហូរហៀរ​ទឹកមាត់ ។ ដូចនេះ បើ​ផ្ទះ​ណា ​មាន​គោ កើត​អុតក្តាម​ហើយ សូម​កុំ​លែងគោ​អោយសោះ វា​បណ្តាល​អោយ​ចំលង​ពេញ​ភូមិ តាមរយះ​ទឹកមាត់​គោ​ដែល​កើត​អុតក្តាម ។ ចំពោះ​យើង បើ​មាន គោ​ជា ត្រូវ​ចងទុក មិន​ត្រូវ​អោយ​គោ​ជា ដើរ​ស៊ី​ពាសវាល​ពាសកាល​ទេ ។
​- ស្មៅ​ដែល​ច្រូត​អោយ​គោ​ស៊ី ត្រូវ​ឆ្លងកាត់ ការប្រើ មេ អ៊ី អ៊ិក្ស អិម ។​ ​
ចំណាំ : យើង​មិន​អាច​ផ្សំ​ទុក សំរាប់​អោយ​គោ​ផឹក​បានទេ គឺ លាយ​ភ្លាម​ប្រើ​ភ្លាម ។
​* ក្នុងពេល​ព្យាបាល មិន​ត្រូវ​អោយ​គោ​លោក​អ្នក​ស៊ី​អាហារ​ផ្តេសផ្តាស​ទេ យើង​ជា​ម្ចាស់​គួរតែ​ធ្វើ​ខ្ញុំបំរើ​វា​ម្តង ។​
* ចំពោះ​គោ​ផ្សេងៗ​ទៀត​ដែល​មិន​ទាន់​កើត ត្រូវ​ឲ្យ​ផឹក​១​សប្តាហ៍ ១​ដង សំរាប់​ការការ ពារ​ជាមុន។
​* មិន​លែងគោ​លោក​អ្នក​អោយ​ចំលង​គោ​អ្នក​ផ្សេង​ទៀត​ទេ ។ ត្រូវ​ទុក​គោ​ក្នុង​ក្រោល មិន​អោយ​ត្រូវ​ភ្លៀង ។​ ​ខាងក្រោម​នេះ​ជាការ​ផ្សំ​ចំណីអាហារ​សំរាប់​គោ​ស៊ី​

៤- វិធី​ផ្សំ​ចំណី​គោ ​ចំបើង ឬ ស្មៅ​ស្ងួត១០០ គ​.​កកន្ទក់​១០ គ​.​ក​មេ EX-M​២០០ សេ​សេ​កា​កស្ករ​ ​២ គ​.​កមេ​អាហារ​សត្វ​​​២ គ​.​ក​ទឹក៤០ លីត្រ

​វិធី​ធ្វើ : យក​ចំបើង ឬ​ស្មៅ​ស្ងួត​ត្រាំ​ទឹក​អោយ​សើម​ដាក់​លើ​ទ្រនើរ​អោយ​ស្រក់​ទឹក ទើប​យក​មក​ដាក់​លើ​កំរាល​ស្អាត ។ យក​មេ​អាហារ​សត្វ​ច្របល់​អោយ​សព្វ​ទឹក​មក​ស្រោច​ច្របល់​ចំបើង និង ​កន្ទក់​អោយ​សព្វ​បាន​សំនើម ៦០​ភាគរយ ។ បន្ទាប់មក​យក​តង់ ឬ​បាវ ឬ​របស់​ផ្សេងៗ​មក​ចង​រុំ និង​ផ្អាប់​ទុក ១២​ម៉ោង ។ ក្រោយពេល​ផ្អាប់​អាច​យក​អោយ​គោ​ស៊ី​បាន តែ​មិនអោយ​លើស ៣​ថ្ងៃ ​ឡើយ ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ការចិញ្ចឹម​គោ​​ តាម​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ធម្មជាតិ​已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: