រន្ធត់ចិត្ត! ទារិកាភ្លោះ កើតមកមានក្បាលជាប់គ្នា (មានវីដេអូ)

ឥណ្ឌូនេស៊ី ៖ ពិតជាគួរឲ្យអនិច្ចា ដែលទារិកាភ្លោះ ក្នុងគ្រួសារមួយកើតមក មានលលាដ៏ក្បាលជាប់គ្នា ដែលធ្វើឲ្យក្រុមគ្រូគ្រូពេទ្យ ពិបាកសម្រេចចិត្ត ក្នុងការវះកាត់ពួកគេទាំងពីរ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីម្នាក់បានឆ្លងទន្លេ សម្រាលបានកូនភ្លោះស្រីរហូតដល់ទៅ៣នាក់ ដោយប្រើវិធីសាស្រ្តវះកាត់យកកូន នៅឯមន្ទីពេទ្យ Tanjungpinang Regional General Hospital ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែក្នុងចំណោមកូនស្រីទាំងបីរបស់គាត់ មានទារិកាពីរនាក់ដែលមានក្បាលជាប់គ្នា ឯម្នាក់ទៀតកើតមកក្នុងសភាពធម្មតា។

ប្រភពបន្តថា ទារិកាភ្លោះដែលមានលលាដ៏ក្បាលជាប់គ្នានេះ ម្នាក់ឈ្មោះ Nadira Alifa Putri និងម្នាក់ទៀតឈ្មោះ Nadiba Aisyah Putri ដែលពួកគេទាំងបីនាក់ បានកើតនៅថ្ងៃទី២១ មករា ២០១៦ ហើយពេលនេះមានអាយុ​៤ខែហើយ។ សំណាងល្អ ដែលសំណុំខួរក្បាលរបស់ទារកទាំងពីរ បានចែកដាច់ពីគ្នា ដែលជាក្តីសង្ឃឹមមួយអាចធ្វើការវះកាត់បាន។

ស្រ្តីជាម្តាយ នាង Siti Nuryaningsih តូចចិត្តអាណិតកូន ជាខ្លាំងបានលើកឡើងថា «រាល់ថ្ងៃជីវិតរបស់ពួកគេទាំងពីរនាក់នេះ ពិតជាពិបាកណាស់ នៅពេលដែលម្នាក់កំពុងតែគេងលក់ តែម្នាក់ទៀតបែរជាចង់ប្រលែងលេងទៅវិញ» ។

បើតាមប្រសាសន៍របស់ក្រុមវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា ក្នុងអំឡុងពេល ពួកគេទាំងពីរមិនទាន់អាច ធ្វើការវះកាត់បានឡើយ ព្រោះថាពួកគេ គឺនៅក្មេងខ្ចីពេក ដែលអាចបង្កជាផលប៉ះពាល់ ដល់អាយុជីវិត ដោយត្រូវរង់ចាំរហូតដល់ពួកគេធំជាងនេះបន្តិចសិន ទើបអាចវះកាត់បាន ជាហេតុធ្វើឲ្យស្រ្តីជាម្តាយ នាង Siti Nuryaningsih រួមនិងស្វាមី លោក Juarnes Prana Dinata ដែលពួកគេទាំងពីរមានវ័យ ៣០ឆ្នាំ ដូចគ្នានេះ កំពុងតែទន្ទឹងការរង់ចាំទាំងអន្ទះសារ ដោយមិនដឹងថាថ្ងៃណាមកដល់ អាចវះកាត់បំបែកលលាដ៏ក្បាល កូនស្រីរបស់ពួកគាត់ទាំងពីរបានឡើយ ដែលនឹងអាចធ្វើឲ្យជីវិតកូនស្រីទាំងពីររបស់គាត់ មានជីវិតរស់នៅធម្មតាដូចគេដូចឯង ព្រោះពួកគេទាំងពីរនាក់ប្តីប្រពន្ធ ពិតជាមិនចង់ឃើញសភាព​​ លំបាករបស់កូនយ៉ាងដូច្នោះឡើយ។

លោកវេជ្ជបណ្ឌិត Dinata មានប្រសាសន៍ថា «ក្រុមគ្រូពេទ្យ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកយើងដឹងថា នាងផ្តល់កំណើតបានកូនភ្លោះដល់ទៅ៣នាក់ឯណោះ ដោយឡែកមួយគូទៀតជាប់ក្បាលនឹងគ្នា។ ប៉ុន្តែខ្ញុំពិតជារីករាយណាស់ ដែលទារកទាំងបីមានសុខភាពល្អ ហើយពួកយើងក៏ទន្ទឹងរង់ចាំ ក្នុងប្រតិបត្តិការវះកាត់ទារក ដែលជាប់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ» ។

គួរបញ្ជាក់ដែរថា បើតាមការអះអាងរបស់ក្រុមគ្រូពេទ្យ អ្នកជំនាញ បានឲ្យដឹងថា ការវះកាត់សម្រាប់ករណីទារកភ្លោះជាប់គ្នាបាន គឺអាស្រ័យទៅលើ អវៈយវៈសរីរាង្គ ថាតើមានសំណុំជាប់គ្នាតែមួយ ឬដាច់ចេញពីគ្នា មានន័យថា បើសំណុំសរីរាង្គដាច់ចេញពីគ្នា ទើបអាចធ្វើការវះកាត់បាន។ នេះជាសារក្រើនរំលឹកដល់ស្រ្តីគ្រប់រូប គួរណាស់ត្រូវទៅពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ ក្នុងអំឡុងត្រីមាសដំបូង ជៀសវាងដូចករណីខាងលើនេះផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ គួរឲ្យអាណិតខុសប្រក្រតី តែត្រូវបានទទួលការវះកាត់ដោយជោគជ័យ។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ទារកម្នាក់ឈ្មោះ Yamanoor Naranal កើតមកមានដូចជា ដុំពកដែលផ្ទុកនូវសារធាតុរាវម្យ៉ាង នៅផ្នែកខាងក្រោយនៃលលាដ៍ក្បាល ហើយជំងឺមួយនេះ បង្កឲ្យកាន់តែរីកធំឡើងៗ។

លោក Karriappa Naranal អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ Shridevi Naranal អាយុ២៨ឆ្នាំ ដែលត្រួវជាអាណាព្យាលរបស់ក្មេងប្រុសរងគ្រោះ មានស្រុកកំណើតនៅក្នុងភូមិ Tavariyara ស្ថិតនៅភាគខាងត្បូងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា មានប្រសាសន៍ថា ក្រោយពេលដែលកូនប្រុសសំណព្វរបស់គាត់កើតមក ពួកគាត់គ្មានសង្ឃឹមថានឹងមានវិធីព្យបាលឡើយ។

ប្រភពបន្តថា ពីរនាក់ប្តីប្រពន្ធគាត់ បានទៅមន្ទីរពេទ្យរដ្ឋមួយកន្លែងនៅជាយក្រុង Kustagi ជាច្រើនលើកច្រើនសារ ដើម្បីសុំជំនួយ ប៉ុន្តែនៅតែមិនអាចជួយបាន រហូតដល់ពួកគាត់ទាំងពីរអស់សង្ឃឹម ក្នុងការស្វែងរកវិធីព្យាបាលទៅហើយ។ សំណាងល្អ មានបុគ្គលិកផ្នែកសុខាភិបាលម្នាក់ បានផ្តល់យោបល់ឲ្យលោក Kariappa ដែលជាឪពុករបស់ទារកនោះ ឲ្យធ្វើដំណើរទៅទីក្រុង Bangalore ដើម្បីយកទារកទៅពិនិត្យនិងព្យាបាល ព្រោះថាមន្ទីរពេទ្យនៅទីនោះប្រសើរជាង។ ក្រោយមករូបគាត់ក៏សម្រចចិត្តទៅទីនោះតែម្តង។ លោក Karriappa ខំធ្វើការជាកម្មករសំណង់យ៉ាងលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ ដោយរកចំណូលបានត្រឹមតែ ៣ដុល្លារអាមេរិក តែប៉ុណ្ណោះ ដើម្បីសន្សំទុកព្យាបាលកូន។

កាលពីមុនមានគ្រូពេទ្យជាច្រើនបានប្រាប់គាត់ថា កូនរបស់គាត់អាចនឹងមានអត្រាស្លាប់រហូតដល់ ៩០ភាគរយ ប្រសិនណាមិនធ្វើការវះកាត់ ហើយក៏មិនអាចធានាបានទេថា ការវះកាត់នោះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលដែលគាត់បានមកដល់ Bangalore គ្រូពេទ្យបានប្រាប់គាត់ថា កូនរបស់គាត់មានសង្ឃឹមរស់ ៥០ភាគរយ ដែលធ្វើឲ្យគាត់កាន់តែមានសង្ឃឹមខ្លាំងជាងមុន។ ក្រោយមកកូនគាត់ ត្រូវបានធ្វើការវះកាត់ ដែលចំណាយពេលប្រមាណជាង ៦ម៉ោង នៅឯមន្ទីរពេទ្យ Sapthagiri ដើម្បីយកដុំពកនោះចេញ ដែលមានអង្កត់ផ្ចិតប្រមាណជា ១៧ទៅ២០សង់ទីម៉ែត្រ ដែលវាមានទំហំស្មើនឹងក្បាលរបស់ទារកទៅហើយ។

គួរបញ្ជាក់ដែរថា ក្រោយមកទារករងគ្រោះក៏ត្រូវបានចេញពីមន្ទីពេទ្យ ត្រឡប់ទៅផ្ទះវិញហើយជាធម្មតា តែយ៉ាងណាក៏ត្រូវតែមកពិនិត្យស្ថានភាពបន្តរៀងរាល់៣ខែម្តងផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ចិត្ត! ទារិកាភ្លោះ កើតមកមានក្បាលជាប់គ្នា (មានវីដេអូ)

រន្ធត់ចិត្ត! ទារិកាភ្លោះ កើតមកមានក្បាលជាប់គ្នា (មានវីដេអូ)

រន្ធត់ចិត្ត! ទារិកាភ្លោះ កើតមកមានក្បាលជាប់គ្នា (មានវីដេអូ)

រន្ធត់ចិត្ត! ទារិកាភ្លោះ កើតមកមានក្បាលជាប់គ្នា (មានវីដេអូ)