Ronaldo រក​បាន​ Hat-trick​ ជួយ​ Real Madrid ឈ្នះ​ផុយ​លើ​ Espanyol

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​អធិរាជ​ស​ Real Madrid បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៦​ទល់​នឹង​០​លើ​ក្លឹប​ Espanyol ។

ដោយ​ក្នុង​ប្រកួត​នេះ​កីឡាករ​ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​សម្រេច​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ១២ ( penalty ) នៅ​នាទី​៤៥ និង​មួយ​គ្រាប់​ទៀត​នៅ​នាទី​៨២​ ។ ខណៈ​៣​គ្រាប់​ផ្សេង​ទៀត​របស់​ Real Madrid ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Karim Benzema នៅ​នាទី​៧​ កីឡាករ​ James Rodriques នៅ​នាទី​១៦​ ខណៈ​មួយ​គ្រាប់​ទៀត​គឺ​ជា​ការ​ធ្វើ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Espanyol ។

សូម​បញ្ជាក់​ថា​គិត​ទាំង​៣​គ្រាប់​យប់​មិញ​គឺ​កីឡាករ​  Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣០​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៨​ប្រកួត​ឲ្យ​  Real Madrid នៅ​រដូវ​កាល​នេះ​ ។

អត្ថបទ ៖ វិចទ័រ


  • Ronaldo រក​បាន​ Hat-trick​ ជួយ​ Real Madrid ឈ្នះ​ផុយ​លើ​ Espanyol已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: