iPhone 7 Plus នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​និង​មាន​បច្ចេកវិទ្យា​ដូច….

​កាន់​តែ​ខិត​ជិត​ចូល​ទៅ​ដល់​ការ​ដាក់​តាំង​បង្ហាញ​ជំនាន់​ក្រោយ​របស់​iPhone​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​វា​មាន​កាន់​តែ​ច្រើន​ឬ​អាច​ថា​ស្ទើរ​តែ​រាល់​ថ្ងៃ​ទៅ​ហើយ​សម្រាប់​ព័ត៌មាន​បែក​ធ្លាយ​នៃ​លក្ខណៈ​សម្បត្តិ​របស់​កំពូល​ស្មាតហ្វូន​មួយ​នេះ។
ព័ត៌មាន​ចុង​ក្រោយ​នេះ​គឺ​ទាក់​ទង​ហ្នឹង​iPhone 7 plus ដែល​អ្នក​វិភាគ​របស់​KGI ​បាន​អោយ​ដឹង​ថា​iPhone 7 Plus​គ្រោង​នឹង​បំពាក់​កាមេរ៉ា​​ពីរ​តែ​ម្ដង​ ដែល​ធ្វើ​អោយ​វា​លេច​ធ្លោ​ជាង​iPhone 7 បន្តិច​និង​សាក​សម​ទៅ​នឹង​ពាក្យ​ថា​Plus របស់​វា។

លើស​ពី​នេះ​រូប​ភាព​ដែល​ថត​ចេញ​ពី​7Plus ប្រហែល​ជា​ល្អ​ជាង​ជំនាន់​មុនៗ​របស់​ខ្លួន​ឬ​អាច​និយាយ​ថា​វា​មាន​គុណ​ភាព​ប្រហាក់​ប្រហែល​កាមេរ៉ា​អាជីព​SLR ទៀត​ផង​ដែល​នេះ​ជា​ដំណឹង​ក៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​តែ​ម្ដង​​។iPhone 7 Plus ដែល​ត្រៀម​បង្ហាញ​ខ្លួន​នា​ខែ​កញ្ញា​ឆ្នាំ​នេះ​អាច​ជា​ផ្តោត​ខ្លាំង​ទៅ​លើ​​គុណ​ភាព​កាមេរ៉ា​ដើម្បី​ប្រជែង​នឹង​ដៃ​គួរ​របស់​វា​ដោយ​​វា​អាច​នឹង​បំពាក់​មក​​ជា​មួយsensor LinX​ដែល​អាច​ចាប់​ពន្លឺ​បាន​ល្អ​នៅ​ទី​ងងឹត​នឹង​រូប​លក្ខណះ​3Dបាន​ទៀត​ផង៕

ប្រភព ៖ ប្រែសម្រួលដោយ ៖ Leng Kim


  • iPhone 7 Plus នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​និង​មាន​បច្ចេកវិទ្យា​ដូច….已关闭评论
  • 30 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: