គិត​ម៉េច​ដែរ​បើ​ Real Madrid ចង់​ទិញ​ Aguero មក​ជំនួស​បើ​សិន​ជា​ Ronaldo ចាក​ចេញ​

ស្រប​ពេល​ដែល​ព័ត៌មាន​នៃ​ការ​ចាក​ចេញ​ពី​ក្លឹប​ Real Madrid របស់​កីឡាករ​ Cristiano Ronaldo ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ក្លាយ​ជា​រឿង​ដ៏​ក្ដៅ​គគុក​ពេល​នេះ​ក្លឹប​ Real Madrid បាន​បង្ហើប​ថា​ពួក​គេ​កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Man City គឺ​កីឡាករ​ Sergio Aguero ។

កីឡាករ​ Aguero គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ Man City ដោយ​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ជាមួយ​ Man City គេ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​១១៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧៦​ប្រកួត​ ហើយ​បាន​ជួយ​ឲ្យ​ Man City ឈ្នះ​ពាន​ English Premier League ចំនួន​២​ដង នឹង​ពាន​ FA Cup ចំនួន​១​ដង​ ។ ហើយ​សម្រាប់​រដូវ​កាល​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១២​ប្រកួត​ ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Cristiano Ronaldo កំពុង​តែ​ក្លាយ​ជា​គោល​ដៅ​របស់​ក្លឹប​ធំ​ចំនួន​២​គឺ​ Man Utd នឹង​ PSG ។ តែ​យ៉ាង​ណា​តាម​ការ​សន្និដ្ឋាន​គេ​ជឿ​ថា​កីឡាករ​ Ronaldo ទំនង​ជា​អាច​ចាក​ចេញ​ពី​ក្លឹប​ Real Madrid ហើយ​ត្រលប់​ទៅ​កាន់​ក្លឹប​ Man Utd ដែល​ជា​ក្លឹប​ដែល​គេ​ធ្លាប់​បាន​សាង​ភាព​ល្បី​ល្បាញ​ ហើយ​គេ​ក៏​មាន​អនុស្សាវរីយ៍​យ៉ាង​ច្រើន​នៅ​ទី​នោះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គិត​ម៉េច​ដែរ​បើ​ Real Madrid ចង់​ទិញ​ Aguero មក​ជំនួស​បើ​សិន​ជា​ Ronaldo ចាក​ចេញ​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: