ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ និង​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ ដោយ​ប្រើ​រយៈពេល​ជិត​៣​ម៉ោង ខណៈ​ក្មេង​នោះ​បាន​ហែល​ទឹក​ លេង​ក្នុង​ស្ទឹង​សង្កែ តែ​មិនដឹង​យ៉ាងម៉េច​ពេល​ហែល​ៗ​ ស្រាប់តែ​ក្មេង​នោះ​បាន​ជាប់ជើង​ផុង​ ក្នុង​រូង​ថ្ម​បាត​ស្ទឹង​ដក​មិន​ចេញ ។

ហេតុការណ៍​ ផុង​ជាប់ជើង​នេះ​តាំងពី​ម៉ោង​ ៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅ​ក្នុង​ស្ទឹង​សង្កែ ខាង​មុខ​ប្រាសាទ​បាណ​ន់ ស្ថិត​ក្នុងស្រុក​បាណ​ន់ រហូត​ដល់​ម៉ោង​ជិត​ ១២​និង​៣០​នាទី​ ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ ដដែល​នេះ ទើប​សង្គ្រោះ​បាន និង​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ មណ្ឌល​សុខភាព​ស្រុក​បាណ​ន់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ចុះ​ងូតទឹក​ ស្ទឹង​និង​ផុង​ជាប់​រូង​ថ្ម​បាត​ស្ទឹង​សង្កែ​នោះ (​កន្លែង​ជាប់ជើង​ទឹក​រាក់​ត្រឹម​ចង្កេះ​) ឈ្មោះ គឿ​ត ខេ​ង អាយុ​៨​ឆ្នាំ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ជួយ​សង្គ្រោះ​នេះ ក៍​មានការ​ចូលរួម​អន្តរាគមន៍​ផ្ទាល់​ពី​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា ទាក់ទងនិងករណីយស្រដៀងគ្នានេះដែរ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ខណៈ​សាឡាង​មក​ជិតដល់​ច្រាំង  បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​អណ្តូង​មាស​​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ​​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ មីនា ត្រង់​ចំណុច​កំពង់ដរ​ទន្លេ​សេសាន​ត្រើយ​ខាងកើត ​ស្ថិត​ក្នុងភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ​​។

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម អញ់ អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​កាចក់ និង​ប្តី​ឈ្មោះ រ​ចំ ភ្រេ​ត អាយុ​៥៧​ឆ្នាំ ជា​ជនជាតិ​ទំពួន ​​និង​មានកូន​១០​នាក់ ​ជា​​កសិករ រស់នៅ​ភូមិ​តាណ​ង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ ​​លោកស្រី​ កែវ សុខា ម្ចាស់​សាឡា​ង​ចំឡង​ បាន​និយាយ​​ថា ​នៅ​មុន​ពេល​កើតហេតុ ​សាឡា​ង​​បាន​​រំកិល​ខ្លួន​​ខិត​ជិត​ដល់​ច្រាំង​ទៅ​ហើយ​ខ្វះ​តែ​កន្លះ​ ម៉ែត្រ​ទៀត​ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​លោត​ចុះ​ទៅ​មុន​ក៏​​ដួល​ផុងជើង​នឹង​ដីខ្សាច់​ បណ្តាល​ឱ្យ​សាឡា​ង​បុក​ពេញទំហឹង​តែ​ម្តង ។ ​ក្រោយ​​កើតហេតុ​ត្រូវ​បាន​ម្ចាស់​សាឡា​ង​ និង​សមត្ថកិច្ច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស គ្រាន់តែ​ជន​រង​គ្រោះ​ទៅ​ដល់​ គ្រូពេទ្យ​​ប្រាប់​ថា គាត់​​​​​ស្លាប់​​បាត់​​ហើយ​ ​៕​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ