លោក​ Mark Zuckerberg ៖ គ្មាន​ការ​ផ្តល់​នូវ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ទេ​!!!

នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Facebook ប្រហែល​ជា​មិន​ផ្តល់​ឲ្យ​លោក​អ្នក​នូវ​ទឹក​ប្រាក់​ដូច​ពាក្យ​ចចាម​អារាម​នោះ​ឡើយ។

សារ​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​ពេញ​ពិភព Facebook ដែល​ថា​លោក Zuckerberg នឹង​ផ្តល់​នូវ​ទឹក​ប្រាក់​​៤,៥លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook​ ចំនួន​១០០០​នាក់​ ដោយ​គ្រាន់​តែតម្រូវ​ឲ្យពួក​គេ​ Copy សារ​នោះ​រួច ​Paste និង​ចែក​ចាយ​សារ​នោះ​បន្ត​ទៀត។​

នេះ​ជាសារដែល​ត្រូវបានចែកចាយនៅលើ Facebook

សូម​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Facebook បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ NBC ថា​នេះ​ជាព័ត៌មានមិនពិតឡើយ។ សារ​នេះ​ជា​រឿង​បោក​ប្រាស់​ដែល​រឿង​ប្រភេទ​​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ Facebook នាពេល​សព្វថ្ងៃ​ហើយ​កំពុង​តែ​រីក​រាល​ដាល​ខ្លាំង​ឡើងៗផង​ដែរ​។​

 


  • លោក​ Mark Zuckerberg ៖ គ្មាន​ការ​ផ្តល់​នូវ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Facebook ទេ​!!!已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: