អគ្គិភ័យ​កំពុង​ឆាបឆេះ​ផែ​មួយ​កន្លែង​​​យ៉ាង​សន្ធោសន្ធៅ​ នៅ​ក្រុងព្រះសីហនុ

អគ្គិភ័យ​កំពុង​ឆាបឆេះ​ផែ​មួយ​កន្លែង​​​យ៉ាង​សន្ធោសន្ធៅ​ នៅ​ក្រុងព្រះសីហនុ



ព្រះសីហនុ ​៖ ​ផែ​មួយ​កន្លែង​ប្រវែង​ជាង​៤០​ម៉ែត្រ ខាង​ក្រោម​សង់​ពី​ថ្ម ដំបូល​ប្រក់​ស្បូវ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិនទាន់​រលត់​នៅឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុង​- ខេត្ត​ព្រះសីហនុ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ផែ​នេះ​ជា​របស់​លោកស្រី ហួរ លាង ចៅ​សង្កាត់​រង​កោះ​ករុង ដែល​ជួល​ឲ្យ​ជនជាតិ​ទួរគី​ ហើយ​ពេលនេះ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ តែ​ប្រហែល​មិន​អាច​ជួយ​ពន្លត់​បាន​ឡើយ ដោយសារ​ដំបូល​ប្រក់​ស្បូវ​មាន​ការ​ឆាបឆេះ​យ៉ាង​លឿន៕

អគ្គិភ័យ​កំពុង​ឆាបឆេះ​ផែ​មួយ​កន្លែង​​​យ៉ាង​សន្ធោសន្ធៅ​ នៅ​ក្រុងព្រះសីហនុ