អបិយ​ជំនឿ​ចម្លែកៗ​នៅ​លើ​ពិភព​លោក​

CAMBOMAG ធ្លាប់​បាន​ចេញ​នូវ​អត្ថបទ​មួយ​អំពី​អបិយ​ជំនឿ​ប្លែកៗ របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី។ តែ​នៅ​ពេល​នេះ CAMBOMAG នឹង​លើក​យក អត្ថបទ​និយាយ​អំពី​អបិយ​ជំនឿ​ប្លែកៗ របស់​ប្រជាជន​នៅ​ជុំវិញ​សកល​លោក​មក​បង្ហាញ​ប្រិយមិត្ត​ម្ដង។​

១ អេស្ប៉ាញ ៖ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​គេ​ជឿ​ថា ថ្ងៃ​អង្គារ​ ទី១៣ និង​ថ្ងៃ​សុក្រ ទី១៣ គឺ​​ជា​ថ្ងៃ​ដែល​នាំ​សំណាង​អាក្រក់​ដល់​ពួក​គេ​។

២ អេហ្ស៊ីប ៖ សត្វ​ទីទុយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ដែល​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ដែល​បាន​ឃើញ​ ឬ​ក៏​បាន​ឭ​សំឡេង​របស់​វា​។

៣ រុស្ស៊ី ៖ ពួក​គេ​និយាយ​ថា​ការ​ដែល​យើង​ឃើញ​ធុង​ទឹក​ទទេ​ ឬ​ក៏​បាន​ឃើញ​នរណា​ម្នាក់​ដែល​យួរ​ធុង​ទឹក​ទទេ​នោះ គឺ​ជា​ប្រផ្នូល​អាក្រក់​សម្រាប់​គេ។ ការ​យល់​ឃើញ​នេះ​គឺ​កើត​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​លោក​ Tsar​ Alexander II ត្រូវ​បាន​សម្លាប់​ដោយ​បុរស​ម្នាក់​ដែល​កាន់​ធុង​ទទេ​នោះ។

៤ រ្វ៉ាន់ដា (Rwanda) ៖ នៅ​ទី​នោះ​ស្ត្រី​ត្រូវ​បាន​គេ​បង្រៀន​មិន​ឲ្យ​ទទួល​ទាន​សាច់​ពពែ​ឈ្មោល​ទេ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ដុះ​រោម​នៅ​លើ​មុខ​របស់​ពួក​គេ។

៥ ហ្វាំងឡង់ ៖ នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​ និង​នៅ​ផ្នែក​ខ្លះ​នៃ​ពិភព​លោក​គេ​ជឿ​ថា​ប្រសិន​បើ​ពួក​គេ​សម្លាប់​សត្វ​ពីងពាង​ នោះ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​បន្ទាប់។

៦ សេណេហ្គាល់ (Senegal) ៖ ពួក​គេ​និយាយ​ថា​ប្រសិន​បើ​លោក​អ្នក​មាន​ផែន​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីណា​នោះ​ត្រូវ​រក្សា​វា​ជា​ការ​សម្ងាត់ ហើយ​បើ​សិន​ជា​មាន​នរណា​ម្នាក់​ដឹង​នោះ វា​នឹង​ត្រូវ​រសាត់​បង់​ជា​មិន​ខាន​។

៧ អាល្លឺម៉ង់ ៖ វា​នឹង​ក្លាយ​ជា​សំណាង​អាក្រក់​ប្រសិន​បើ​អ្នក​លើក​កែវ​ទឹក​ធម្មតា​ជល់​ជាមួយ​នឹង​អ្នក​ដទៃ​ ព្រោះ​វា​មាន​ន័យ​ថា​អ្នក​កំពុង​តែ​បន់​ស្រន់​ឲ្យ​ពួក​គេ​ស្លាប់។

៨ ប្រេស៊ីល ៖ គេ​ជឿ​ថា​ការ​ដាក់​កាបូប​លុយ ឬ​កាបូប​ឲ្យ​ប៉ះ​ជាមួយ​នឹង​កម្រាល​នឹង​នាំ​សំណាង​អាក្រក់​។​ ហើយ​ប្រសិន​បើ​វា​កើត​ឡើង​មែន​នោះ គេ​ជឿ​ថា​អ្នក​នឹង​ធ្លាក់​ខ្លួន​ក្រ​ជា​មិន​ខាន។

៩ ព័រទុយហ្គាល់ ៖ វា​នឹង​នាំ​អ្នក​ឲ្យ​ជួប​សំណាង​អាក្រក់​ប្រសិន​បើ​អ្នក​ដើរ​ថយ​ក្រោយ​។

១០ ប៊ុលហ្គារី ៖ យើង​នឹង​ជួប​សំណាង​ល្អ​បើ​សិន​មាន​សត្វ​ស្លាប​ហើរ​ពី​លើ​យើង​នោះ​។

១១ អេស្ប៉ាញ ៖ គេ​និយាយ​ថា​សំណាង​អាក្រក់​នឹង​កើត​មាន​បើសិន​ជា​យើង​ដើរ​ចូល​ក្នុង​បន្ទប់​ដោយ​បោះ​ជំហាន​ជើង​ឆ្វេង​មុន។

១២ ហូឡង់ ៖ ការ​ច្រៀង​នៅ​នឹង​តុ​អាហារ​ពេល​ល្ងាច​ នឹង​ការ​ឲ្យ​អំបិល​ទៅ​អ្នក​ជិត​ខាង​ខ្ចី​នោះ​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​។

១៣ នីហ្សេរីយ៉ា ៖ ពួក​គេ​មាន​ជំនឿ​ថា វា​នឹង​នាំ​សំណាង​អាក្រក់​ក្នុង​ការ​ថើប​មាត់​របស់​ទារក​ ឬ​ក៏​ទារក​នោះ​ហៀរ​ទឹក​មាត់​ជាប់​នៅ​ពេល​ដែល​ពួក​គេ​ធំ។

១៤ អ៊ីតាលី ៖ មនុស្ស​មួយ​ចំនួន​នៅ​ប្រទេស​អ៊ីតាលី​នាំ​គ្នា​ខ្លាច​លេខ​១៧ ព្រោះ​ថា​លេខ​រ៉ូម៉ាំង​ ១៧(XVII) គឺ​អាច​បង្កើត​ទៅ​ជា​ពាក្យ​ថា​ជីវិត​ត្រូវ​ចប់ នៅ​ក្នុង​ភាសា​អ៊ីតាលី។

១៥ ដាណឺម៉ាក ៖ ការ​សន្សំ​ទុក​ចាន​ដែល​ខូច​ពេញ​មួយ​ឆ្នាំ ហើយ​យក​វា​ទៅ​ចោល​នៅ​ផ្ទះ​របស់​មិត្ត​ភក្តិ ឬ​ក៏​គ្រួសារ ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ គឺ​នឹង​នាំ​ឲ្យ​ពួក​គេ​ជួប​សំណាង​ល្អ។

១៦ ទួរគី ៖ នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ទួរគី​ត្រូវ​បាន​គេ​ជឿ​ថា​ការ​ទំពា​ស្ករ​កៅ​ស៊ូ​នៅ​ពេល​យប់​មាន​រឿង​អាក្រក់​កើត​ឡើង​។

ប្រភព ៖
ប្រែ​សម្រួលដោយ ៖ កញ្ញា


  • អបិយ​ជំនឿ​ចម្លែកៗ​នៅ​លើ​ពិភព​លោក​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: