“​ឧស្សាហ៍​ឈឺក្បាល​” រោគសញ្ញា​ព្រមាន នៃ​ជំងឺ​ដុំ​សាច់​ខួរក្បាល​

“​ឧស្សាហ៍​ឈឺក្បាល​” រោគសញ្ញា​ព្រមាន នៃ​ជំងឺ​ដុំ​សាច់​ខួរក្បាល​

​រោគសញ្ញា​
​រោគសញ្ញា​នៃ​ជំងឺ​ដុំ​សាច់​ខួរក្បាល អាច​ខុសគ្នា​ខ្លាំង ហើយ​អាស្រ័យទៅលើ​ទំហំ ទីតាំង និង​ការលូតលាស់​របស់​វា​។​

​ក៏ប៉ុន្តែ សញ្ញា និង​រោគសញ្ញា​ជាទូទៅ ដែល​បង្កឡើង​ដោយ​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល មាន​ដូចខាងក្រោម​នេះ ៖
•​    ​ឈឺក្បាល ដោយ​មិន​ដឹង​មូលហេតុ​
•​    ​ឧស្សាហ៍​ឈឺក្បាល ហើយ​ឈឺ​ខ្លាំង​ទៀតផង​
•​    ​ចង្អោ​រ ឬ​រក​ក្អួត ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​
•​    ​ស្រវាំងភ្នែក ភ្នែក​មើល​ឃើញ​ពីរៗ​
•​    ​បាត់បង់​អារម្មណ៍ ឬ​លែង​ដឹង​ដៃ​ដឹង​ជើង​
•​    ​មិន​អាច​រក្សា​លំនឹង​បាន​
•​    ​ពិបាក​ក្នុង​ការនិយាយ​
•​    ​ភណ្ឌ​ច្រឡំ​រឿង​គ្រប់យ៉ាង​
•​    ​ផ្លាស់ប្តូរ​អាកប្បកិរិយា ឬ​ឬ​ក​ពារ​
•​    ​វិលមុខ​
•​    ​រក​សន្លប់​
•​    ​លែង​ស្តាប់​បាន​។​

​ពេលណា គួរ​ទៅ​ជួប​គ្រូពេទ្យ​
​ឧស្សាហ៍​ឈឺក្បាល ដោយ​មិន​ដឹង​មូលហេតុ ជា​សញ្ញា​ព្រមាន ដែល​អ្នក​ត្រូវ​តែ ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យបាន​លឿន​បំផុត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។