សត្វ​ឆ្មា​ដែល​មាន​អាយុ​វែង​ជាង​គេ​ក្នុង​លោក​ (១២១ឆ្នាំ​)និង​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​

ធ្លាប់​តែ​លឺ​ពី​មនុស្ស​ដែល​មាន​អាយុ​វែង​ជាង​គេ​ក្នុង​ពិភពលោក​ ឥលូវ​មក​ចាប់​អារម្មណ៍​ពី​សត្វ​ឆ្មា​ដែល​មាន​អាយុ​វែង​ជាង​គេ​វិញ​ម្ដង​មើល​។ សត្វ​ឆ្មា​នេះ​ មាន​ឈ្មោះ​ថា​ Corduroy ដែល​មាន​ម្ចាស់​ឈ្មោះ​នាង​ Ashley Reed Okura អាយុ​៣៤​ឆ្នាំ​ និង​លោក​Aaron Masuru Okura ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ Sisters សហរដ្ឋអាមេរិក​។ សត្វ​ឆ្មា​ឈ្មោះ​Corduroyកើត​នៅ​ថ្ងៃ​ទី​ ០១ ខែ សីហា​ ឆ្នាំ​១៩៨៩​ ហើយ​ត្រូវ​បាន​Ashley យក​មក​ធ្វើ​ជា​សត្វ​ចិញ្ចឹម​ពេល​នៅ​ដែល​នាង​ទៅ​លេង​នៅ​ទីក្រុង​ក្បែរ​កន្លែង​នាង​រស់នៅ​កាល​ពី​នៅ​ក្មេង​។ ដូចនេះ​​Corduroy មាន​អាយុ​២៦​ឆ្នាំ​ និង​២០៥​ថ្ងៃ​ (ឆ្នាំ​អាយុ​មនុស្ស​)​ ដែល​ត្រូវ​ជា​អាយុ​ ១២១​ឆ្នាំ​ (ឆ្នាំ​អាយុ​របស់​ឆ្មា​)។

សត្វ​ឆ្មា​ដែល​មាន​អាយុ​វែង​ជាង​គេ​ក្នុង​លោក​ (១២១ឆ្នាំ​)និង​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​

ជាមួយ​និង​អាយុ​ដ៏​វែង​របស់​ខ្លួន​ Corduroy បាន​ទទួល​ពាន​រង្វាន់​កំណត់​ត្រា​ពិភពលោក​Guinness លើក​ទី​មួយ​នៅ​ខែ​​មិថុនា​ ឆ្នាំ​២០១៤​ ប៉ុន្តែ​ក្រោយ​មក​កំណត់​ត្រា​នេះ​ត្រូវ​បាន​ដណ្ដើម​ដោយ​សត្វ​ឆ្មា​មក​ពី​រដ្ឋ​California ឈ្មោះ​ Tiffany Two ដែល​មាន​អាយុ​ចាស់​ជាង​។ បន្ទាប់​មក​នៅ​ខែ​មិថុនា​ ឆ្នាំ​មុន​(២០១៥)​ Tiffany Two បាន​ស្លាប់​ ដែល​ធ្វើ​ឲ្យ​Corduroy វិល​មក​កាន់​តំណែង​​ជា​សត្វ​ឆ្មា​ដែល​មាន​អាយុ​វែង​ជាង​គេ​ក្នុង​កំណត់​ត្រា​Guinness ជា​ថ្មី​ម្ដង​ទៀត​​នៅ​​ថ្ងៃ​ទី​ ១៣​ ខែ​សីហា​ ឆ្នាំ​ ២០១៥​។
មិន​ត្រឹម​តែ​ជា​សត្វ​ឆ្មា​ដែល​ជាប់​ក្នុង​កំណត់​ត្រា​Guinnessប៉ុណ្ណោះ​ទេ​ Corduroy ក៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​បណ្ដាញ​សង្គម​ផង​ដែរ​ដូច​ជា​ Instragram, Facebook និង​Snapchat។ Ashley បាន​បង្កើត​បណ្ដាញ​ទាំង​នេះ​ឡើង​សម្រាប់​Coduroy ទំនាក់ទំនង​​ជាមួយ​និង​អ្នកគាំទ្រ​ ហើយ​អាចឲ្យ​អ្នក​គាំទ្រ​បាន​​​ដឹង​ពី​សកម្មភាព​របស់​Coduroy ដោយ​Ashleyជា​អ្នក​ធ្វើការ​Update ព័ត៌មាន​ទាក់ទង​នឹង​Corduroy សរសេរ​សារ​ឆ្លងឆ្លើយ​​ជាមួយ​អ្នកគាំទ្រ​ និង​ឆ្លើយតប​និង​Special Request ផង​ដែរ​។ ជា​លទ្ធផល​ការ​គាំទ្រ​និង​ចូលចិត្ត​Corduroy គឺ​ផ្ដល់​លទ្ធផល​វិជ្ជមាន​ ក្នុង​នោះ​Instagram របស់​Corduroyមាន​អ្នក​Follower​ដល់​ទៅ​ជាង​២៥០០​នាក់​។
បើ​តាម​ម្ចាស់​របស់​សត្វ​ឆ្មា​អាយុ​វែង​នេះ​ សកម្មភាព​របស់​Corduroy មិន​ដូច​ជា​​ឆ្មា​ចាស់​នោះ​ទេ​ ពោល​គឺ​គេ​នៅ​អាច​ហាក់​លោត​ បន្លែង​លេង​ជាមួយ​ម្ចាស់​ ចាប់​សត្វ​ដដែល​ ហើយ​Corduroy ហាក់​ដឹង​ថា​គេ​ជា​ឆ្មា​ពិសេស​ ព្រោះ​គេ​តែងតែ​រីករាយ​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​ម្ចាស់​ខ្លួន​ ព្រម​ទាំង​មាន​ភាព​អត់ធ្មត់​ចំពោះ​ក្មេង​ៗ​ទៀត​ផង។ ម្ចាស់​របស់​Corduroy ជឿ​ថា​ការដែល​ឆ្មា​របស់​ខ្លួន​មាន​អាយុ​វែង​ដូចនេះ​ ក៏​ព្រោះ​តែ​ពួកគេ​មិន​បាន​ឃុំ​​វា​នៅ​តែ​ក្នុង​ផ្ទះ​ តែ​បាន​បណ្ដោយ​ឲ្យ​វា​ដើរ​ចេញ​លេង​ខាង​ក្រៅ​ដោយ​មាន​សេរីភាព​។ ពួកគេ​រីករាយ​ដែល​មាន​Corduroy ជា​សមាជិក​ហើយ​ថា​ពួកគេ​នឹង​ផ្ដល់​ឲ្យ​វា​នូវ​ជីវិត​ដ៏​រីករាយ​និង​មាន​សុខភាព​ល្អ​ជា​ច្រើន​ឆ្នាំ​ទៀត។
គួរ​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​ចង់​ស្វែងរកCorduroy នៅ​លើ​Instagram [email protected] [email protected]ច​ចុច​រក​ Corduroy Reed​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖


  • សត្វ​ឆ្មា​ដែល​មាន​អាយុ​វែង​ជាង​គេ​ក្នុង​លោក​ (១២១ឆ្នាំ​)និង​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: