អតីត​តារា​បាល់​ទាត់​ឆ្នើម​ៗ​ទាំង​នេះ​នឹង​មក​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាល់​ទាត់​សារ​ជា​ថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​

នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​មាន​​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាង​ក្រុម​ Great Britian & Ireland និង​ក្រុម​ Rest Of The World ដោយ​ការ​ប្រកួត​នោះ​មាន​វត្តមាន​របស់​អតីត​តារា​បាល់​ឆ្នើមៗ​ដ៏​ល្បី​ល្បាញ​ជា​ច្រើន​ ហើយ​នេះ​ជា​ការ​ប្រកួត​បាល់​ទាត់​សប្បុរស​ធម៌​មួយ​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​ដែល​ផ្ដួច​ផ្ដើម​ដោយ​អង្គការ​ UNICEF ។

ដោយ​ក្រុម​ Great Britian & Ireland មាន​លោក​ Sir Alex Ferguson ធ្វើ​ជា​គ្រូ​បង្វឹក​ខណៈ​កីឡាករ​ David Beckham ជា​ប្រធាន​ក្រុម​ចំណែក​កីឡាករ​ផ្សេង​ទៀត​មាន​ ៖ David Seaman, David James, Sol Campbell, John Terry, Phil Neville, Rio Ferdinand, Jamie Carragher, Ashley Cole, Nicky Butt, Paul Scholes, Ryan Giggs, Michael Owen, Andy Cole.

ដោយ​ឡែក​ក្រុម​ Rest Of The World មាន​លោក​ Carlo Ancelotti ជា​គ្រូ​បង្វឹក​ខណៈ​កីឡាករ​ Zinedine
Zidane គឺ​ជា​ប្រធាន​ក្រុម​ខណៈ​កីឡាករ​ផ្សេង​ទៀត​មាន​ ៖ Edwin van der Sar, Cafu, Fabio Cannavaro, Alessandro Nesta, Patrick Vieira, Michael Ballack, Massimo Ambrosini, Robert Pires, Luis Figo, Ronaldinho, Dwight Yorke, Patrick Kluivert, Ole Gunnar Solskjaer, Landon Donovan.

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​នេះ​ក្នុង​ពហុ​កីឡាដ្ឋាន​ Old Trafford របស់​ក្រុម​ Manchester United ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អតីត​តារា​បាល់​ទាត់​ឆ្នើម​ៗ​ទាំង​នេះ​នឹង​មក​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាល់​ទាត់​សារ​ជា​ថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​已关闭评论
  • 56 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: