គិត​ថា​មួយ​ណា​នឹង​ឈ្នះ​រវាង​ Man City នឹង​ Liverpool នៅ​រាត្រី​នេះ​

ស្រប​ពេល​ដែល​គ្រប់​គ្នា​កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​រវាង​ Real Madrid នឹង​ Barcelona ទន្ទឹម​នឹង​គ្នា​នោះ​ក៏​មាន​ការ​ប្រកួត​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ​នៅ​ក្រប​ខណ្ឌ​ Premier League នោះ​គឺ​ជា​ការ​ប្រកួត​រវាង​ក្លឹប​ Manchester City នឹង​ Liverpool ។

ដែល​ក្នុង​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ Etihad Stadium របស់​ក្លឹប​ Man City ។ ហើយ​សម្រាប់​ពេល​វេលា​នៃ​ប្រកួត​នេះ​គឺ​ចាប់​ផ្ដើម​នៅ​១២នឹង​៣០​នាទី​ (ម៉ោង​នៅ​កម្ពុជា​ ) ។

ព័ត៌មាន​សំខាន់​ខ្លះៗ​ទាក់​ទង​នឹង​កីឡាករ​ ៖

ក្លឹប​ Man City ដែល​ជា​ម្ចាស់​ផ្ទះ​នៅ​តែ​អវត្តមាន​កីឡាករ​ដ៏​សំខាន់​ចំនួន​៤​រូប​ដែល​កីឡាករ​ទាំង​នោះ​មាន​ David Silva , Samir Nasri , Wilfred Bony , Vicente Kompany ។ ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​គឺ​កីឡាករ​ Aguero អាច​ចូល​លេង​បាន​វិញ​ហើយ​នៅ​យប់​នេះ​ ។

ដោយ​ឡែក​​ក្លឹប​ Liverpool ដែល​ជា​ភ្ញៀវ​វិញ​នោះ​នៅ​តែ​អវត្តមាន​កីឡាករ​ជា​ច្រើន​ដូចជា​ Rossiter , Henderson (foot, 6 Dec), Flanagan , Sakho , Gomez នឹង Danny Ings ជា​ដើម​ ខណៈ​កីឡាករ​ Daniel Sturridge រំពឹង​ថា​អាច​ចូល​លេង​បាន​ តែ​ប្រហែល​ស្ថិត​ជា​កីឡាករ​បម្រុង​ ។

ទម្រង់​លេង​នឹង​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​នៅ​យប់​នេះ​ ៖

សម្រាប់​ក្លឹប Man City ៖ Hart, Sagna, Otamendi, Mangala, Kolarov, Toure, Fernandinho, Sterling, De Bruyne, Navas, Aguero

ចំពោះ​ក្លឹប​ Liverpool ៖ Mignolet, Clyne, Skrtel, Lovren, Moreno, Lucas, Can, Coutinho,Lallana, Ibe, Benteke,

ប្រវត្តិ​នៃ​ការ​ជួប​គ្នា​របស់​ក្លឹប​ទាំង​២​ ៖

ក្លឹប​ Man City នឹង​ Liverpool ធ្លាប់​ជួប​គ្នា​ចំនួន​១៥៨​លើក​ក្នុង​នោះ​ Man City ឈ្នះ​៤១​លើក ខណៈ​ Liverpool ឈ្នះ​រហូត​ដល់​៧៧​លើក​ ហើយ​ស្មើ​គ្នា​ចំនួន​៤០​ ។

ដោយ​ឡែក​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​ក្នុង​នោះ​ Man Cityឈ្នះ​៤​នឹង​ស្មើ​១​ប្រកួត

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គិត​ថា​មួយ​ណា​នឹង​ឈ្នះ​រវាង​ Man City នឹង​ Liverpool នៅ​រាត្រី​នេះ​已关闭评论
  • 51 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: