អត្ថប្រយោជន៍​ដ៏​ល្អ​របស់​ផ្លែ​បំពេញ​រាជ្យ​សម្រាប់​ជួយ​ថែ​ទាំ​សុខភាព​ដែល​មិន​គួរ​មើល​រំលង

ផ្លែ​បំពេញ​រាជ្យ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​ការ​និយម​ទទួល​ទាន​ដោយ​សារ​វា​មាន​រស់​ជាតិ​ចត់ ជូរ​អែម​។យើង​អាច​យក​មក​ចិត​ទទួល​ទាន​ភ្លាមៗ​ក៏​បាន​ឬ​ដាក់​ត្រាំ​សិន​ក៏​បាន។ក្រៅ​ពី​រស់​ជូ​អែម​នេះ​វា​ក៏​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ដោយ​ជួយ​ទ្រទ្រង់​និង​ការពារ​ថែ​ទាំ​រាង​កាយ​ប្រឆាំង​និង​ជំងឺ​ផ្សេងៗ​។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​របស់​ផ្លែ​បំពេញ​រាជ្យ​ដែល​មិន​គួរ​មើល​រំលង៖

ផ្លែ​បំពេញ​រាជ្យ​មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​ជួយ​ដល់​ការ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
ជាតិ​សរសៃ​បាន​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ឲ្យ​មាន​ភាព​ប្រក្រតី
សម្បូរ​ដោយ​ជាតិ​ដែក​និង​ជាតិ​កាល់ស្យូម​បាន​ជួយ​ឲ្យ​ធ្មេញ​និង​ឆ្អឹង​រឹង​មាំ
មាន​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ដែល​បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​មាន​ការ​ចង់​ចាំ

ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ
ជួយ​រក្សា​សម្ពាធ​នៃ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឲ្យ​មាន​ស្ថេរ​ភាព
បាន​ជួយ​រក្សា​សម្ពាធ​ឈាម​ក្នុង​ខ្លួន​បង្ក​ជំងឺ​លើស​ឈាម
សម្បូរ​វីតាមីន​C​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា​ក្នុង​រាង​កាយ​ប្រឆាំង​និង​ជំងឺ​ផ្សេងៗ

ជួយ​ផ្សះ​មុខ​របួស​ឲ្យឆាប់​ជា​សះ​ស្បើយ
សំបក​ដើម​និង​ស្លឹក​អាច​យក​មក​ធ្វើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
គ្រាប់​វា​អាច​យក​មក​ចម្រាញ​ធ្វើ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត
ជួយ​ប្រឆាំង​និង​ការ​កកើត​ជំងឺ​មហារីក
អត្ថបទ ៖ Samrach


  • អត្ថប្រយោជន៍​ដ៏​ល្អ​របស់​ផ្លែ​បំពេញ​រាជ្យ​សម្រាប់​ជួយ​ថែ​ទាំ​សុខភាព​ដែល​មិន​គួរ​មើល​រំលង已关闭评论
  • 52 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: