ក្រុមហ៊ុន Canon ប្រគល់​អំណោយ​សប្បុរសធម៌ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

ក្រុមហ៊ុន Canon ប្រគល់​អំណោយ​សប្បុរសធម៌ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

ភ្នំ​ពេ​ញះ​ក្រុមហ៊ុន Canon បានប្រគល់​អំណោយ​សប្បុរសធម៌ ជា​ទឹកប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ កាលពី​ល្ងាច​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ កាយវិការ​នេះ​ក្នុង​គោល បំណង​ចូលរួម​កិច្ចការងារ​សង្គម និង​គាំទ្រ​ដល់​សកម្ម ភាព​មនុស្សធម៌ លើ​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ដោយ​ឥតគិតថ្លៃ​

លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​មាន ប្រសាសន៍ថា បេសកកម្ម​របស់​សមា​គម​គឺ​ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​មិន​គិត​ប្រាក់ មិន​ប្រកាន់​និន្នាការ​នយោបាយ ឫ​សាសនា​អ្វី​ឡើយ​។ កន្លងមក​យើង​បាន​ចុះ​ព្យាបាល​ទៅតាម​ទីជនបទ បណ្តា​ខេត្ត​នានា តាម​អង្គការ​ក្មេង​កំព្រា តាម​រោងចក្រ មិនតែប៉ុណ្ណោះ សមាគម​បាន​បញ្ជូន​អ្នក​ជម្ងឺ​ដែលមាន​សភាព​ធ្ងន់ធ្ងរ​មក​ព្យាបាល​បន្ត​នៅ​ភ្នំពេញ​។​

លោក​បាន​បញ្ជាក់ថា ក្នុងនាម​សមាគម និង​ប្តេជ្ញា​ក្នុង​ការផ្តល់សេវា​សុខាភិបាល​មនុស្សធម៌ ជូន​ដល់​ប្រជា​ពល​ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាជន និង​រួមចំណែក ការកាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល ហើយ​សង្ឃឹមថា​ក្រុមហ៊ុន Canon និង​នៅ​ជា​ដៃគូរ បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ជាមួយ​សមាគម​បន្តទៅទៀត​។​

លោក Konishi ប្រធាន​ក្រុមហ៊ុន​Canon Singapore បានអោយដឹងថា ក្រុមហ៊ុន Canon ជា​ក្រុមហ៊ុន​មួយ​ដែល​មិន​គិតតែ​ពី​ប្រាក់ចំណេញ​នោះទេ ក្រុមហ៊ុន​តែងតែ​ចូលរួម​ជាមួយ​ការងារ​សង្គម​ក្នុងប្រទេស​ដែល​ក្រុមហ៊ុន​បាន​វិនិយោគ ហើយ លោក​រីករាយ​ណាស់ ដែលមាន​ឱកាស បាន​ចូលរួម​ជួយ​ឧបត្ថម ទៅដល់​សមាគម ដោយសា​តែ​លោក​បានឃើញ​ផ្ទាល់ អំពី​សកម្មភាព​មនុស្ស​ធម៌​នានា របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​បាន​ចុះជួយ​ព្យាបាល​ជម្ងឺ​ផ្ទាល់​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស ដោយ​មិន​យក​ថវិកា ។​

​សូម​រំលឹក​ដែរ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុមហ៊ុន Canon ប្រគល់​អំណោយ​សប្បុរសធម៌​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ៕