លោក​លៀម សុ​ដា អភិបាលរង​ខេត្ត ចុះ​ចែក​ស័ង្កសី ​និង​អំណោយ​ដល់​ប្រជាពលរដ្ឋ​៨​គ្រួសារ

លោក​លៀម សុ​ដា អភិបាលរង​ខេត្ត ចុះ​ចែក​ស័ង្កសី ​និង​អំណោយ​ដល់​ប្រជាពលរដ្ឋ​៨​គ្រួសារ

ឧ​ត្ត​រ​មានជ័យ ​៖ ​ស័ង្កសី ​និង​អំណោយ​កាកបាទក្រហម​កម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ និង​ប្រជាពលរដ្ឋ​ក្រីក្រ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦។

ក្នុង​ឱកាស​នោះ ដែរ ​លោក លៀម សុ​ដា អភិបាលរង​ខេត្ត បាន​​អញ្ជើញ​ចុះសួរសុខទុក្ខ​ពួកគាត់ ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ក្នុងនោះ​ប្រជាពលរដ្ឋ​៤​គ្រួសារ​ដែល​រងគ្រោះ​ខូចខាត​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ទទួលបាន​ស័ង្កសី​៤២​សន្លឹក។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ជីវភាព​ក្រីក្រ​ចំនួន​៤​គ្រួសារ​ទៀត​ស្ថិតនៅ​ក្នុងភូមិ ឃុំ ខាងលើ​ត្រូវបាន​លោក លៀម សុ​ដា អភិបាលរង​ខេត្ត នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្ត ចែកជូន​ពួកគាត់​ផងដែរ ក្នុង​​​១​គ្រួសារ ទទួលបាន​.​អង្ករ​២៥​គីឡូក្រាម​.​ក្រមា​១.​មុង​១.​ភួយ​១.​មី​១​កេស​.​ទឹកត្រី​១​យួរ​.​និង​ទឹក​ស៊ីអ៊ីវ១​យួរ​ទៀតផង៕