អីយ៉ា​ Man Utd បន្ត​ជ័យជំនះ​ក្នុង​ប្រកួត​សប្ដាហ៍​ទី២​របស់​ខ្លួន​បាន​សម្រេច​ហើយ​

ក្លឹប​ Manchester United កំពុង​ធ្វើ​ដំណើរ​យ៉ាង​រលូន​ក្នុង​ការ​ប្រកួត​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​ Premier League ដោយ​កាល​ពី​យប់​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី២​របស់​ខ្លួន​ក្លឹប​ Manchester United បាន​យក​ឈ្នះ​១ទល់​និង​០​និង​លើ​ក្រុម​ Aston Villa ។

ទោះ​យ៉ាង​នៅ​ក្នុង​ការ​ប្រកួត​នេះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ខ្លាំង​ទេ​ចំពោះ​ Man Utdព្រោះ​ពួក​អាច​ស៊ុត​បញ្ចូល​ទី​បាន​តែ​១​គ្រាប់​ប៉ុនោះ​លើ​ក្លឹប​ Atson Villa ដែល​មួយ​គ្រាប់​របស់​ Man Utd នេះ​រក​បាន​ដោយ​កីឡាករ​ Adnan Januzaj ដែល​ជា​ខ្សែ​បម្រើ​ស្លាប​ដោយ​ស៊ុត​បញ្ចូល​ទី​តាំង​ពី​នាទី​២៩​ហើយ​ពុំ​មាន​គ្រាប់​បាល់​ផ្សេង​កើត​ឡើង​ឡើយ​ ។

គួរ​រំលឹក​ដែរ​ថា​កាល​ពី​សប្ដាហ៍​មុន​ Man Utd ក៏​បាន​ឈ្នះ​ត្រឹម​តែ​លទ្ធផល​មួយ​ទល់​នឹង​០​នេះ​ដែរ​លើ​ក្រុម​ Tottenham Hortspur ៕

 

អត្ថបទ ៖ វិចទ័រ


  • អីយ៉ា​ Man Utd បន្ត​ជ័យជំនះ​ក្នុង​ប្រកួត​សប្ដាហ៍​ទី២​របស់​ខ្លួន​បាន​សម្រេច​ហើយ​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: