ម្នាក់​ខ្វាក់​ម្នាក់​ទៀត​គ្មាន​ដៃ ប៉ុន្តែ​ចង​ធ្វើ​រឿង​មួយ​ដែល​ អ្នក​គ្រប់​គ្នា​ដឹង​ហើយ​​នឹង​កោត​សរសើរ

ខណៈដែរមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់មួយចំនួន កំពុងតែបំផ្លាញព្រៃឈើ ហើយមួយចំនួនទៀតមិនបានខ្វាយខ្វល់ក្នុងការថែរក្សា បែរជាបុរសពិការទាំងពីរនាក់នេះមានគម្រោងដាំដើមឈើទៅវិញ។ មនុស្សជាច្រើនពេលដែលបានដឹងពីដំណឹងនេះមានការកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តក៏ដូចជាគំនិតរបស់ពួកគាត់។

បើតាមការឲ្យដឹងពី Great Big Story បុរសខ្វាក់ភ្នែកម្នាក់ដែលមានឈ្មោះថា Jia Haixia និងមិត្តភក្តិរបស់គាត់ម្នាក់ដែលជាបុរសពិការដៃទាំងសងខាងឈ្មោះថា Jia Wenqi កំពុងអនុវត្តន៍គម្រោងរបស់ពួកគាត់ ក្នុងការដាំដើមឈើចំនួន ១ម៉ឺនដើមដើម្បីបង្កើតជាតំបន់ព្រៃមួយ។

1 of 3

លោក Jia Haixia បានផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកការសែតយ៉ាងដូច្នេះថា ” មនុស្សមួយចំនួនប្រាកដជាឆ្ងល់ហើយថាតើបុរសខ្វាក់ម្នាក់ និងបុរសពិការដៃម្នាក់ អាចដាំដើមឈើដោយរបៀបណា ? ចម្លើយគឺងាយស្រួលនោះទេ ខ្ញុំគឺជាដៃរបស់គាត់ (Jia Wenqi) ហើយគាត់គឺជាភ្នែករបស់ខ្ញុំ” ៕

ប្រែសម្រួលដោយ ៖ ជលស័យ


  • ម្នាក់​ខ្វាក់​ម្នាក់​ទៀត​គ្មាន​ដៃ ប៉ុន្តែ​ចង​ធ្វើ​រឿង​មួយ​ដែល​ អ្នក​គ្រប់​គ្នា​ដឹង​ហើយ​​នឹង​កោត​សរសើរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: