សុខ ស្រី​នាង លេចមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​

6 Videos

សម្រាប់ឆ្នាំ២ ០១៦ នេះ តារាចម្រៀង សុខ ស្រីនាង ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងពី សំណាក់មហាជន ជាពិេសសគឺសម្រស់ស្រស់ស្រទន់បែបធម្មជាតិ ។ ប៉ុន្តែយ៉ាងណាគេកម្រឃើញ សុខ ស្រីនាង បង្ហាញមុខក្នុងស្ប៉តឃោសនាផលិតផលនានា ដូចជាមិត្តរួមអាជីពឡើយ ។ ប៉ុន្តែថ្មីៗនេះគេបានឃើញ សុខ ស្រីនាង លេចមុខនៅក្នុងស្ប៉តពាណិជ្ជកម្មរបស់ផលិតផលថែរក្សាសម្រស់កូរ៉េនិងហាង កែសម្ជស្ស មេហ្គាប៊ែល…។

សុខ ស្រី​នាង លេចមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​

ជាមួយនឹងសម្រស់ស្រស់ស្អាត ជាពិេសសសក់ខ្មៅរលោងបែបធម្មជាតិនោះ បានធ្វើអោយតារាចម្រៀង សុខ ស្រីនាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ម្ចាស់ផលិតផលគ្រឿងសំអាង Madame ដែលបានជ្រើសយករូបនាងជាអ្នកឃោសនាផលិតផលរបស់គេ មានដូចជាស៊ាបូកក់សក់ និង ម្សៅលាបមុខជាដើម ។ សុខ ស្រីនាង បានប្រាប់ថា ចាប់តាំងពីចូលសិល្បៈមក នាងទើបតែថតបានស្ប៉តពីរធំៗមានគ្រឿងសំអាងរបស់ Madame និង ហាងកែសម្ជស្សមេហ្គាបែ៊ល ។ ថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនបានទាក់ទងរូបនាង តែនាងមិនច្បាស់ដោយសារខាងផលិតកម្មសាន់េដជាអ្នកសម្រេច ។

សុខ ស្រី​នាង លេចមុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​

ដេីម្បីបំបែកភាពស្ងប់ស្ងាត់នាពេលកន្លងមក សុខ ស្រីនាង ក៏បានចាប់ដៃគូរជាមួយកូនខ្មែរ ដែលរស់នៅក្រៅប្រទេសដើម្បីផលិតបទចម្រៀងដែលមិនចម្លងពីបរទេស (Original Song )មានទាំងបទមនោសញ្ចេតនា និង បទញាក់ ដែលត្រៀមនិងចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ ។ សុខ ស្រីនាង រំពឹងថា សមិទ្ធិផលថ្មីរបស់នាង និង ទទួលបានការគាំទ្រពីសំណាក់មហាជន ៕ចេនី