នេះ​ហើយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ Arsenal

កាល​ពី​មួយ​រយៈ​​មុន​បាន​ធ្លាយ​ដំណឹង​ថា​ក្លឹប​ Arsenal កំពុង​ចចារ​ពី​ការ​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​អេហ្ស៊ីប​មួយ​រូប​របស់​ក្លឹប​ FC Basel គឺ​កីឡាករ​ Mohamed Elneny ។

ហើយ​ពេល​នេះ​ក្លឹប​ Arsenal បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ខ្លួន​បាន​ទិញ​ខ្សែ​បម្រើ​រូប​នេះ​បាន​ហើយ​​នឹង​​បាន​ចុះ​កុងត្រា​រួច​រាល់​ផង​ដែរ​ ។ ដែល​តម្លៃ​ផ្ទេរ​របស់​ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ប្រមាណ​ជា​៥​លាន​ផោន​ ហើយ​គេ​បាន​ចុះ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប​ ។

គួរ​រំលឹក​ថា​កីឡាករ​ Elneny ត្រូវ​បាន​ក្លឹប​ FC Basel ទិញ​ពី​ក្លឹប​ El Mokawloon កាល​ពី​ឆ្នាំ​២០១២​ ។ ក្នុង​ការ​ចំណាយ​ពេល​៤​ឆ្នាំ​ជាមួយ​ FC Basel ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤២​ប្រកួត​ គេ​គឺ​ជា​តួអង្គ​ដ៏​សំខាន់​មួយ​រូប​ផង​ដែរ​ដែល​បាន​ជួយ​ FC Basel ឈ្នះ​ពាន​ Swiss Super League ៣​លើក​ ឈ្នះ​ពាន​ Uhren Cup ១លើក និង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ Swiss Cup ចំនួន​៣​លើក​ផង​ដែរ​ ។

តោះ​សូម​ទស្សនាវីដេអូ​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្សែ​បម្រើ​រូប​នេះ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • នេះ​ហើយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ Arsenal已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: