​ដឹង​អត់​តើ​ Beckham ធ្លាប់​លេង​នៅ​ក្នុង​ក្លឹប​ណា​ខ្លះ​ ?

ពេល​និយាយ​ដល់​ឈ្មោះ​ David Beckham ប្រិយ​មិត្ត​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ជាក់​ជា​មិន​ខាន​ ដោយ​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​គាត់​ជា​និមិត្ត​រូប​ទៀត​ផង​ ។ តែ​យ៉ាង​ណា​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​មិន​ដែល​ចាប់​អារម្មណ៍​ថា​ការ​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​បាល់​ទាត់​របស់​ Beckham ធ្លាប់​លេង​នៅ​ក្លឹប​ណា​ខ្លះ​នោះ​ទេ​ ។

ហើយ​​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​ក្លឹប​ដែល​ Beckham ធ្លាប់​លេង​រួម​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​របស់​គាត់​សម្រាប់​ក្លឹប​ទាំង​នោះ​ហើយ​នឹង​ចំនួន​គ្រាប់​បាល់​ដែល​គាត់​ស៊ុត​បញ្ចូល​ទី​ផង​ដែរ​ ។

Manchester United

Beckham បាន​ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ដំបូង​របស់​ខ្លួន​ជាមួយ​ក្លឹប​ Man Utd នៅ​ឆ្នាំ​១៩៩២​ ហើយ​គាត់​បន្ត​លេង​នៅ​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ​២០០៣​ទើប​ចាក​ចេញ​ ។ ហើយ​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​ Man Utd គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន​៣៩៤​ប្រកួត​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៨៥​គ្រាប់​ ។

គួរ​បញ្ជាក់​ថា​នៅ​រដូវ​កាល​១៩៩៤-១៩៩៥​ ក្លឹប​ Preston North End បាន​ខ្ចី​ជើង​ Beckham ពី​ក្លឹប​ Man Utd តែ​បាន​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​ Man Utd ក៏​នាំ​យក​គាត់​ទៅ​វិញ​ ហើយ​ក្រោម​កិច្ចសន្យា​ខ្ចី​ជើង​នេះ​ Beckham បាន​បង្ហាញ​ខ្លួន​៥​ប្រកួត​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២​គ្រាប់​ ។

Real Madrid

Beckham បាន​ចាក​ចេញ​ពី​ Man Utd ទៅ​កាន់​ Real Madrid ក្នុង​ឆ្នាំ​២០០៣​ក្នុង​តម្លៃ​ផ្ទេរ​៣៥​លាន​អ៊ឺរ៉ូ​ ។ ហើយ​ការ​ស្នាក់​នៅ​៤​ឆ្នាំ​ជាមួយ​ Real Madrid គឺ​ពី​ឆ្នាំ​២០០៣​ដល់​២០០៧​ Beckham បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៥៥​ប្រកួត​ ។

LA Galaxy និង​ AC Milan

នៅ​ឆ្នាំ​២០០៧​ Beckham បាន​ចាក​ចេញ​ពី​ Real Madrid ទៅ​កាន់​ក្លឹប​ Los Angeles Galaxy ( LA Galaxy ) នៅ​ក្នុង​ទឹក​ដី​អាមេរិក​ ។ ដោយ​ក្នុង​ការ​លេង​នៅ​ក្លឹប​ LA Galaxy ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​ Beckham បាន​បង្ហាញ​ខ្លួន​១១៨​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២០​គ្រាប់​ ។

គួរ​បញ្ជាក់​ថា​ក្នុង​នាម​ជា​កីឡាករ​ LA Galaxy កីឡាករ​ Beckham ក៏​ធ្លាប់​ត្រូវ​ក្លឹប​ AC Milan ខ្ចី​ជើង​មក​លេង​នៅ​ទឹក​ដី​អ៊ីតាលី​ចំនួន​២​រដូវ​កាល​ផង​ដែរ​គឺ​នៅ​រដូវ​កាល​ ២០០៨-២០០៩​និង​២០០៩​-២០១០​ ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ AC Milan ចំនួន​៣៣​ប្រកួត​និង​ស៊ុត​បញ្ចូល​ទី​ចំនួន​២​គ្រាប់​ ។

Paris Saint Germain

Beckham បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ LA Galaxy ទៅ​កាន់​ក្លឹប​ជើង​ខ្លាំង​នៅ​បារាំង​ Paris Sanit Germain ក្នុង​ឆ្នាំ​២០១២​ ។ ហើយ​ក្នុង​ការ​ស្នាក់​នៅ​ត្រឹម​១​រដូវ​កាល​ជាមួយ​ក្លឹប​នៅ​បារាំង​មួយ​នេះ​ Beckham បាន​បង្ហាញ​ខ្លួន​ចំនួន​១៤​ប្រកួត​តែ​មិន​បាន​ស៊ុត​បញ្ចូល​ទី​នោះ​ទេ​ ។

សូម​បញ្ជាក់​ថា​ David Beckham បាន​ចូល​និវត្តន៍​ក្រោយ​បញ្ចប់​រដូវ​កាល​២០១២-២០១៣​ក្លឹប​ជាមួយ​ PSG នេះ​តែ​ម្ដង​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ​ដឹង​អត់​តើ​ Beckham ធ្លាប់​លេង​នៅ​ក្នុង​ក្លឹប​ណា​ខ្លះ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: