​ទូរស័ព្ទSmartphone ដែល​មាន​តម្លៃ​ថោក​ជាង​គេ​ក្នុង​លោក​ ត្រឹម​តែ​ £ 5​

កាល​ពី​ថ្ងៃ​ ពុធ​ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​របស់​ប្រទេស​ ឥណ្ឌា​ ឈ្មោះ​​ Ringing Bells បាន​​បញ្ចេញ​លក់​នូវ​ទូរស័ព្ទ​Smartphone ទៅ​ក្នុង​ទីផ្សារ​របស់​ឥណ្ឌា​ដែល​គ្រប់​ដណ្តប់​ទៅ​ដោយ​ផលិតផល​តម្លៃ​ថោក​ ។ ដូចនេះ​ ហើយ​ទូរស័ព្ទ​ Smartphone របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ក្រោម​​ 500 រូពី​ ឬ​ប្រហែល​ £ 5 ដែល​ជា​តម្លៃ​មួយ​ ត្រូវ​បាន​គេ​ជឿ​ថា​ជា​តម្លៃ​ទូរស័ព្ទ​ Smartphone ដែល​ទាប​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ ហើយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទូរស័ព្ទ​ iPhone ស៊េរី​ចុង​ក្រោយ វា​មាន​តម្លៃ​ត្រឹម​តែ​ 1%​ នៃ​តម្លៃ​របស់​ iPhone ប៉ុណ្ណោះ​ ។ ទូរស័ព្ទ​ Smartphone គឺ​ម៉ាក​ Ringing Bells’ Freedom 251 ។

​ទូរស័ព្ទSmartphone ដែល​មាន​តម្លៃ​ថោក​ជាង​គេ​ក្នុង​លោក​ ត្រឹម​តែ​ £ 5​

បើ​តាម​អ្នក​នាំ​ពាក្យ​របស់​ ​Ringing Bells ក្រុមហ៊ុន​នេះ​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ហើយ​ចាប់​ផ្តើម​លក់​ទូរស័ព្ទ​ចល័ត តាម​រយៈ​ Website របស់​ខ្លួន​ពីរបី​សប្តាហ៍​មុន​ ក្រោម​ម៉ាក​ ​​Bell ។
គួរ​បញ្ជាក់​ថា​ ប្រទេស​ឥណ្ឌា​ គឺ​ជា​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធំ​ជាង​ក្នុង​ពិភពលោក​ លំដាប់​ទី​២ ដោយ​មាន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​ រាប់​ពាន់​លាន​គ្រឿង​ ហើយ​ទូរស័ព្ទ​ Smartphone តម្លៃ​ថោក​ ដែល​ផលិត​ដោយ​ប្រទេស​ចិន​ ក៏​មាន​ច្រើន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​នេះ​ ក៏​ប៉ុន្តែ​អ្នក​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ ក៏​កំពុង​តែ​ធ្វើ​ការ​វាយ​លុក​ក្នុង​ទីផ្សារ​ផង​ដែរ​ ដោយ​ធ្វើ​ការ​លក់​ទូរស័ព្ទ​នូវ​ម៉ូដែល​ ដែល​មាន​តម្លៃ​ក្រោម​ £ 14 ។

​ប្រែ​សម្រួល​ ៖ Sophany
ប្រភព ៖


  • ​ទូរស័ព្ទSmartphone ដែល​មាន​តម្លៃ​ថោក​ជាង​គេ​ក្នុង​លោក​ ត្រឹម​តែ​ £ 5​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: