រថយន្ត​ទួរីស​បើក​​​បុក​​​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់

រថយន្ត​ទួរីស​បើក​​​បុក​​​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​​​រថយន្ត​ទួរីស​១២​កៅអី​បើក​ទៅបុក​នឹង​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧​ ខែ​ឧសភា ​ឆ្នាំ​២០១៦​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​ខាងកើត​សណ្ឋាគារ​សុង​ដា​រ៉ា​ប្រហែល​១៥​ម៉ែត្រ​ ថិត​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ជា​ ដា​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ទួ​រី​ស​១២​កៅអី​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ល​២x៥៨៦៣១​គ្រឿង បើក​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​​ ​ស្រាប់​រេ​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ឈ្មោះ​ទូច​សា​លួត ​ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប រស់នៅ​ក្នុង​ភូមិ​តា​អិន​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​រ​បួស​ស្រាល និង​មាន​ដឹក​មនុស្ស​២​នាក់​ទៀត​១​មានឈ្មោះ ពៅ សេរី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ កម្មករ (ស្លាប់)​នៅ​កន្លែង ២​.មានឈ្មោះ ជួប សា​លីន ភេទ​ស្រី មុខរបរ​សិស្សរបួស​ធ្ងន់។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។ ចំណែក​អ្នក​បើករថយន្ត​ចុះ​គេច​ខ្លួនបាត់។ ម៉ូតូ​ខូចខាត​ធ្ងន់ ​រថយន្ត​ក៏​ខូចខាត​ធ្ងន់​ដែរ។ ​​ម៉ូតូ​និង​រថយន្ត​ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

រថយន្ត​ទួរីស​បើក​​​បុក​​​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់