អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

6 Videos


កម្តៅផែនដីបានកើនឡើងហើយតំបន់នៃប្រទេសមួយចំនួនកំពុងទទួលផលប៉ះពាល់ពីរលកកម្តៅនេះ ។ ដោយឡែកផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីរលកកម្តៅក៏មានច្រើនដែរ ដូចជាវាធ្វើឲ្យអ្នកអស់កម្លាំងនិងប៉ះពាល់ដល់សុខភាពបេះដូង ។ ដូច្នេះអ្នកត្រូវរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់ដល់រាងកាយនិងមិនត្រូវបណ្តោយខ្លួនឲ្យឈឺក្នុងរដូវក្តៅនេះទេ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរពិសាដើម្បីរាងកាយយកឈ្នះកម្តៅ ៖

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

១. បន្លែបៃតង
ដើម្បីឲ្យរាងកាយនិងអារម្មណ៍ស្រស់ស្រាយក្នុងរដូចក្តៅ អ្នកគួរពិសាបន្លែបៃតងឲ្យបានច្រើន ព្រោះក្នុងបន្លែបៃតងទាំងនោះមានផ្ទុកជាតិទឹកប្រមាណជា ៨០ ទៅ ៩៥% ហើយវាក៏ជួយធ្វើឲ្យប្រព័ន្ធ រំលាយអាហារបានប្រក្រតីផងដែរ ។

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

២. ប៉េងប៉ោះ
ក្នុងផ្លែប៉េងប៉ោះសម្យូរដោយសារធាតុ លីកូប៉ែន និងមានជាតិទឹក ៩៤% គឺច្រើនជាងបន្លែខៀវទៅទៀត ។

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

៣. ផ្លែក្រូចឆ្មារ
វាជាប្រភេទផ្លែឈើមួយដែលមានជាតិទឹក អាសីុដ និងរសជាតិប្រសើរ ។ ផ្លែក្រូចឆ្មារមានប្រសិទ្ធភាពជួយ រក្សារលំនឹងរាងកាយឲ្យត្រជាក់ និងជួយបញ្ចេញជាតិពុលពីរាងកាយយ៉ាងប្រសើរ ។

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

៤. ផ្លែឪឡឹក
ជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ ផ្អែម ត្រជាក់ និងមានជាតិទឹកច្រើនជួយបង្គ្រប់ជាតិទឹក និងអាហារូបត្ថម្ភដល់រាងកាយបានយ៉ាងប្រសើរ ក្រៅពីនេះវាក៏សម្បូរជាតិលីកូប៉ែនខ្ពស់ដូចទៅនឹង ប្រភេទផ្លែឈើមួយចំនួនទៀត ។

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​

៥. ទឹកដូង
អស់ជាច្រើនសតវត្សរ៍មកហើយ ដែលផ្លែដូងត្រូវបានគេទទួលស្គាល់ថាមានគុណសម្បត្តិច្រើនចំពោះ សុខភាព ជាពិសេសដូងខ្ចីល្មមដែលមានសម្បកខៀវ ក្នុងទឹកដូងមិនត្រឹមតែជួយឲ្យរាងកាយបន្ថយកម្តៅ និងបំបាត់ស្រេកទឹកនោះទេ ប៉ុន្តែក៏មានសារធាតុមួយចំនួនជួយសម្អាតតម្រងនោមបានផងដែរ ៕ សុផល

អាហារ ៥ ​ប្រភេទ​ជួយ​បញ្ចុះ​កម្តៅ​ក្នុង​រដូវក្តៅ​