ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

6 Videos


ក្នុងរយៈពេលមួយម៉ោងឬពីរម៉ោងមុនចូលគេង អ្នកប្រហែលជាចង់ញ៉ាំអ្វីខ្លះមុននឹងគេង ណាមួយការញ៉ាំចំណីមុនចូលគេង ជួយឱ្យគេងឆាប់លក់ និងលក់ស្រួលផង ។ ប៉ុន្តែការទទួលទានអាហារនៅពេលយប់អាចធ្វើឱ្យធាត់ឡើងទម្ងន់ លើសកាឡូឡូរី បណ្តាលឱ្យមានអាការឈឺចុកចាប់រាងកាយនៅពេលភ្ញាក់ពីដំណេកនិងធ្វើឱ្យកាន់តែឃ្លានចង់ញ៉ាំទៀតនៅថ្ងៃស្អែក។ វិធីដោះស្រាយបង្អត់មិនញ៉ាំតែម្តង អាចនឹងប៉ះពាល់ដល់ក្រពះ និងដំណេក មិនតែប៉ុណ្ណោះវាអាចជះឥទ្ធិពលដល់ទម្លាប់ទទួលទានរបបអាហារសុខភាពរបស់យើងផង។ ហេតុដូចនេះ យើងសូមណែនាំចំណីពេលយប់មួយចំនួនដែលអ្នកទទួលទានបាន ដោយមិនចាំបាច់បារម្ភពីការឡើងទម្ងន់។

១. ធញ្ញជាតិ និងទឹកដោះគោ : អាហារនេះនឹងជួយឱ្យងងុយគេង និងគេងលក់ស្រួល ងាយរំលាយ និងមានកាឡូរីទាប។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

២. ទឹកដោះគោជូរគ្មានជាតិខ្លាញ់ (Non-Fat) : មានត្រឹម ១០០ ទោ ១៥០កាឡូរីប៉ុណ្ណោះ និងសម្បូរប្រូតេអ៊ីន ជួយទាំងសុខភាព ឆាប់គេងលក់ និងទប់ស្កាត់ការឃ្លានខុសម៉ោងរបស់អ្នកបាន។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

៣. សាច់មាន់ : សាច់មានមានសារធាតុទ្រីតូប៉ាន (Tryptophan) ជួយឱ្យគេងលក់ស្រួល គ្មានជាតិខ្លាញ់ និងមានប្រូតេអ៊ីនខ្ពស់។ គួរទទួលទានប្រមាណពីរបីចំណិត (១០០កាឡូរី) នោះអ្នកនឹងមិនងាយឡើងទម្ងន់ទេ។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

៤. ផ្លែប៉ោម និងប៊ឺសណ្តែកដី : ដូចបានដឹងស្រាប់ហើយ ផ្លែប៉ោមសម្បូរដោយជាតិកាកសរសៃ ចំណែកប៊ឺសណ្តែកដីសម្បូរដោយប្រូតេអ៊ីន ដែលអាចបំបាត់ចំណង់អាហាររបស់អ្នក និងធ្វើឱ្យក្រពះរើផង។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

៥. សូកូឡាគ្មានជាតិខ្លាញ់ ១កូនពែង : ពិតជាចំណីពេញនិយមសម្រាប់ស្រីៗប្រាកដណាស់ ប៉ុន្តែកុំភ្លេចជ្រើសយកសូកូឡាដែលគ្មានខ្លាញ់។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

៦. មើមការ៉ុតតូចៗ : សម្បូរដោយជីវជាតិចិញ្ចឹម ហើយថែមទាំងស្រួយឆ្ងាញ់ទៀត ដែលសំខាន់នោះវាមិនបណ្តាលឱ្យធាត់ទេ ព្រោះការ៉ុតតូច១មើម មានត្រឹម៤កាឡូរីប៉ុណ្ណោះ។

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​

៧. ផ្លែចេក:៖ ផ្លែចេក១ផ្លែ មាន ១០០កាឡូរី ជាតិកាកសរសៃ និងសារធាតុទ្រីតូផាន ជួយឱ្យគេងលក់ស្រួល មិនបណ្តាលឱ្យធាត់និងល្អចំពោះសុខភាពទៀតផង ៕ លក្ខិណា

ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​
  • ចំណី​ពេលយប់ ៧ មុខ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​已关闭评论
  • 48 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:សម្រស់