សារធាតុ ៩ យ៉ាង​បំផ្លាញ​ស្បែ​កមុខ ព្រោះតែ​មិន​ចាប់អារម្មណ៍​

6 Videos


ស្បែកមុខជាអវយវៈសំខាន់ដែលត្រូវថែទាំនិងបំប៉នឲ្យបានត្រឹមត្រូវ ។ តែប្រសិនប្រើប្រាស់វត្ថុមួយចំនួនលើស្បែកមុខច្រើនពេកក៏បណ្តាលឲ្យខូចស្ងួតនិងគ្រើមបានដែរ ។

-បេឃិងសូដា ឬសូដ្យូមប៊ីកាបូណាត
និយមយកមកខាត់មុខហើយភាពជាបាស់ខ្លាំងនឹងបំផ្លាញស្បែកស្រទាប់ក្រៅបណ្តាលឲ្យខ្វះសំណើម ។

-ក្រូចឆ្មារ
មានភាពជាអាស៊ីដខ្លាំងហើយវាធ្វើឲ្យរបាំងការពារស្បែកតាម ធម្មជាតិខូចនិងស្បែកមុខមិនអាចទប់ទល់កម្តៅថ្ងៃ ហើយងាយរមាស់ក្រហាយ ។

-ស្រៃ្ប៉ធ្វើសក់
អ្នកខ្លះចូលចិត្តប្រើស្រៃ្ប៉ ធ្វើសក់បាញ់ជួយឲ្យគ្រឿងសម្អាងជាប់ធន់យូរ ។ លុះបាញ់ទៅមិនបានយូរប៉ុន្មានស្បែកមុខស្ងួត ស្ទះរន្ធរោមនិងកើតអាការរមាស់ក្រហាយ ។

-ថ្នាំដុសធ្មេញ
សម្រាប់អ្នកចូលចិត្តប្រើបន្តក់លើមុនអាចធ្វើឲ្យស្បែកស្ងួតរមាស់ក្រហាយនិងបន្សល់ស្លាកស្នាមរោលខ្មៅលើស្បែក ។

-ចេលពីត្រូលៀម
អាចជួយរក្សាសំណើមលើស្បែកមុខដែលស្តើងនិងស្ងួតគ្រើម តែពេលប្រើបានមួយស្របក់ស្បែកនឹងស្ងួតវិញ ។

-អ៊ីដ្រូហ្សែនពែអុកស៊ីដ
ជាថ្នាំសម្លាប់មេរោគដែលមានឥទ្ធិពលមិនខ្លាំងទើបគេយកមក ព្យាបាលមុន តែឫទ្ធិកាត់វានឹងធ្វើឲ្យស្បែកកើតស្នាមខ្លោចរោលរាលបាន ។

-ឡេលាបស្បែកខ្លួន
មានធាតុផ្សំបំប៉នស្បែកតិចជាងនិងមានលាយទឹកអប់ច្រើនជាងក្រែមបំប៉នស្បែកមុខ ។ ដូច្នេះគួរកុំយកមកប្រើលាបមុខ អាចធ្វើឲ្យស្បែកមុខស្ងួត គ្រើម ស្ទះរន្ធរោម និង អាល់លែរហ្ស៊ី បាន ។

-ស្ករស
យកស្ករសខាត់ស្បែកមុខនឹងធ្វើឲ្យគ្រើមខ្លាំងសម្រាប់ស្បែក ស្រទាប់ក្រៅលើផ្ទៃមុខ ។

-ជាតិអាល់កុល
ធ្វើឲ្យស្បែកមុខស្ងួតគ្រើម ។ ដូច្នេះមុននឹងទិញទឹកជូតមុខ (Toner)ឬថ្នាំផ្សះដំបៅលើផ្ទៃមុខត្រូវប្រាកដថាពុំមានធាតុផ្សំនៃអាល់កុលដែលបណ្តាលឲ្យស្ទះរន្ធរោមនិងផលិតខ្លាញ់ចេញមកច្រើនពេក ៕