​វិធី​សង្គ្រោះ ​ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​ថ្នាំ​

​វិធី​សង្គ្រោះ ​ចំពោះ​អ្នក​ដែល​មាន​ប្រតិកម្ម​ថ្នាំ​

ប្រតិកម្ម​អា​លែ​ហ្សី​ដែល​មាន​ភាព​គម្រាមកំហែ​ង​ដល់​អាយុជីវិត (​ប្រតិកម្ម​ថ្នាំ​) អាច​បណ្តាលអោយ អ្នក​មាន​ស្ហុក គឺជា ការធ្លាក់ចុះ​នូវ​សម្ពាធ​ឈាម និង មាន​វិបត្តិ​ក្នុង​ការដកដង្ហើម​ភ្លាមៗ ។ ចំពោះ​មនុស្ស ដែល​មាន​ប្រតិកម្ម​អា​លែ​ហ្សី ប្រតិកម្ម​ថ្នាំ​អាច​កើតមាន​ក្នុង​រយៈពេល តែ​ប៉ុន្មាន​នាទី បន្ទាប់​ពី ជនរងគ្រោះ បាន​ប្រឈម​នឹង សារធាតុ​បង្ក​អោយ​មាន​ប្រតិកម្ម​អា​លែ​ហ្សី​ជាក់លាក់​ណាមួយ ។ នៅក្នុង​ករណី​មួយ ចំនួន វា​អាច​នឹង​មាន​ប្រតិកម្ម ឬ ប្រតិកម្ម​ថ្នាំ​កើតមាន​ក្នុង​រយៈពេល​យូរ ដែល​វា​អាច​នឹង​កើតមាន ដោយ មិន​មាន​កត្តា​ជម្រុញ​ណាមួយ ច្បាស់លាស់​ឡើយ​។​

​ប្រសិនបើ​អ្នក​កំពុងស្ថិត​នៅ​ជាមួយ នឹង​នរណាម្នាក់​ដែល​កំពុង​មាន​ប្រតិកម្ម​អា​លែ​ហ្សី ជាមួយនឹង​សញ្ញា នៃ​ប្រតិកម្ម​ថ្នាំ នោះ​អ្នក​ត្រូវ ៖

•​ ធ្វើការ​ទូរស័ព្ទ​ទៅកាន់​ក្រុម​សង្គ្រោះ​បន្ទាន់ អោយ​បាន​ភ្លាមៗ ។​
• ​ធ្វើការ​សាកសួរ​ជនរងគ្រោះ ប្រសិន​បើ​ពួកគេ មាន​ផ្ទុក​នូវ epinephrine autoinjector សម្រាប់ ព្យាបាល​នូវ​ការវាយប្រហារ របស់​ប្រតិកម្ម​អា​លែ​ហ្សី​នេះ ( ឧទាហរណ៍​មាន EpiPen, Twinject ) ។​
• ប្រសិនបើ ជនរងគ្រោះ​បាន​និយាយថា គេ​ត្រូវ​ការប្រើ autoinjector នោះ​អ្នក​ត្រូវ​សាកសួ​រថា តើ​អ្នក អាច​ជួយ​ចាក់​ថ្នាំ​នោះ ទៅកាន់​ពួកគេ​បាន​ដែរឬទេ​? ជាធម្មតា វា​ត្រូវ​បាន​គេ​ចាក់​នៅ​ត្រង់​កំ​ភ្លៅ​។​
• ​ដាក់​ស្ថានភាព​ជនរងគ្រោះ អោយ​ដេក​ផ្ងារ​។​
• ​ធ្វើការ​បន្ធូរ​ខោ​អាវ​របស់​ជនរងគ្រោះ និង ប្រើ​ភួយ​ដណ្តប់​រាងកាយ​របស់​ជ​ន​រងគ្រោះ​។ អ្នក​មិន ត្រូ​ផ្តល់​អ្វី អោយ​ជនរងគ្រោះ​ផឹក​នោះទេ​។​
• ប្រសិនបើ​មាន​ការ​ក្អួត ឬ ហូរឈាម​ចេញ​ពី​ក្នុង​មាត់ នោះ​អ្នក​ត្រូវដាក់​ដំណេក​របស់​ជនរងគ្រោះ អោយ​គេង​ផ្អៀង​វិញ ដើម្បី​ជៀសវាង​នូវ​ការ​ឈ្លក់​។​
• ​ប្រសិន​បើ​ជន​រងគ្រោះ គ្មាន​សញ្ញា​នៃ​ការដកដង្ហើម ក្អក ឬ ការ​ធ្វើ​ចលនា​អ្វី​នោះ​ទេ នោះ​អ្នក​ត្រូវ ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​បេះដូង ។​
• ​ត្រូវ​ទទួល​នូវ ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់ បើទោះជា​រោគសញ្ញា​ចាប់​មាន​ភាពប្រសើរ ហើយ​ក៏​ដោយ​។ បន្ទាប់ពី​មាន​ប្រតិកម្ម​ថ្នាំ នោះ​វា​នឹង​អាច​ទៅរួច ដែល​រោគសញ្ញា​ទាំងនេះ អាច​នឹង ចាប់​កើតមាន​ឡើង​វិញ​បាន​។ ការតាមដាន​នៅក្នុង​មន្ទីរពេទ្យ ក្នុង​រយៈពេល​ជាច្រើន​ម៉ោង គឺជា​អ្វី ដែល​ចាំបាច់​ត្រូវមាន​។​

ប្រសិនបើ​អ្នក​កំពុងស្ថិត​នៅ​ជាមួយ​នរណាម្នាក់ ដែល​កំពុង​មាន​សញ្ញា​ទាំងនេះ នៃ​ប្រតិកម្ម​ថ្នាំ នោះ​អ្នក មិន​ត្រូវ​រង់ចាំ មើល​ថា​តើ​រោគសញ្ញា​ទាំងនោះ​បាន​ប្រសើរ​ឡើង​វិញ​ហើយ​ឬ​នៅ​នោះទេ​។ អ្នក​ចាំបាច់ ត្រូវ តែ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ អោយ​បាន​ភ្លាមៗ​។ នៅ​ករណី​ធ្ងន់ធ្ងរ ប្រតិកម្ម​ថ្នាំ​ដែល​មិន​បាន​ទទួល ការព្យាបាល គឺ​អាច​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់ បាត់បង់​ជីវិត នៅក្នុង​រយៈពេល​ត្រឹមតែ​កន្លះ​ម៉ោង ប៉ុណ្ណោះ ។ ថ្នាំ​គ្រាប់​ប្រភេទ antihistamine មានដូចជា diphenhydramine ( Benadryl ) គឺ​មិន​មាន​ប្រសិទ្ធ ភាព ក្នុង​ការព្យាបាល​ប្រតិកម្ម​ថ្នាំ​នេះ​ទេ ។​ពពួក​ឱសថ​ទាំងនេះ គឺ​អាច​ត្រឹមតែ​ជួយ​សម្រាល​នូវ​រោគសញ្ញា នៃ​ប្រតិកម្ម​អា​លែ​ហ្សី ប៉ុន្តែ វា​មាន​ដំណើរការ​បាន​យឺត​បំផុត នៅក្នុង​ករណី​ប្រតិកម្ម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។​

​សញ្ញា និង រោគសញ្ញា​នៃ​ប្រតិកម្ម​ថ្នាំ រួមមាន​ដូចជា ៖
•​ ប្រតិកម្ម​អា​លែ​ហ្សី​នៅលើ​ស្បែក មានដូចជា បន្ទាល​ត្រ​អាក​,​រ​ម៉ាស់ និង ស្បែក​ក្រហម ឬ ស្លេកស្លាំង​។​
• ​មានការ​ហើមប៉ោង​នៅ​លើ​មុខ​, ភ្នែក​, បបូរមាត់ និង បំពង់ក​។​
•​ មាន​ឧបសគ្គ​នៅ​ផ្លូវដង្ហើម ដែល​អាច​នឹង​នាំអោយ​មាន​ការដកដង្ហើម​លាន់លឺ​ងឺតៗ​ឬ មាន​វិបត្តិ​ក្នុង ការដកដង្ហើម ។​
•​ ចង្វាក់​ជីពចរ ខ្សោយ ឬ ញាប់​។​
•​ ក្អួតចង្អោរ ឬ មាន​រាគ​។​
• ​វិលមុខ​, សន្លប់ ឬ បាត់បង់​ស្មារតី ។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។