តើ​កីឡាករ​ Chelsea ប៉ុន្មាន​រូប​ហើយ​ដែល​ពាក់​របាំង​មុខ​ការពារ​នៅ​ពេល​ប្រកួត​ ?

ជា​ទូ​ទៅ​នៅ​ពេល​ដែល​កីឡាករ​ទទួល​រង​របួស​ផ្នែក​ណា​មួយ​នៅ​លើ​មុខ​របស់​ពួក​គេ​ដូច​ជា​របួស​ក្ដោង​ច្រមុះ​ របួស​ឆ្អឹង​ថ្ពាល់​ជា​ដើមពួក​គេ​តែង​តែ​ពាក់​របាំង​មុខ​ការពារ​អំឡុង​ពេល​ប្រកួត ។

តែ​យ៉ាង​យើង​សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​ក្លឹប​ Chelsea មាន​កីឡាករ​ដល់​ទៅ​១០​រូប​ទៅ​ហើយ​​ដែល​ត្រូវ​ពាក់​របាំង​មុខ​ការពារ​ដែល​កីឡាករ​ទាំង​នោះ​មាន​ដូចជា​ ៖ John Terry , Peter Cech , Fernando Torres , Ramirez , Demba Ba , Cesc Fabregas , Garry Cahill , Nemanja Matic និង Azpillicueta ​ ។

យ៉ាង​នៅ​ពេល​ Chelsea ប្រកួត​ជាមួយ​នឹង​ Newcastle United នៅ​អាទិត្យ​នេះ​ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Diego Costa អាច​នឹង​ក្លាយ​ជា​សមាជិក​ទី​១១​ដែល​ពាក់​របាំង​មុខ​ការពារ​នេះ​ដែរ​ហើយ​ ដោយ​សារ​តែ​មាន​របួស​ច្រមុះ​ ។

​បើ​យើង​ប្រមូល​ផ្ដុំ​ពួក​គេ​ទាំង​​១១​នាក់​គឺ​អាច​បង្កើត​ជា​កីឡាករ​  Chelsea ដែល​មាន​ពាក់​របាំង​មុខ​ការពារ​មួយ​ក្រុម​បាន ដោយ​មាន​អ្នកចាំទី​១​នាក់​ ខ្សែការពារ៤​នាក់​ ខ្សែ​បម្រើ​​៣​នាក់ នឹងខ្សែប្រយុទ្ធ​ចំនួន​៣ ដែល​អាច​លេង​ជា​ទម្រង់ ​៤-៣-៣

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​កីឡាករ​ Chelsea ប៉ុន្មាន​រូប​ហើយ​ដែល​ពាក់​របាំង​មុខ​ការពារ​នៅ​ពេល​ប្រកួត​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: