ផ្ទៃ​មុខ​អាច​បង្ហាញ​ពី​សុខភាព​របស់​អ្នក

នៅ​លើ​ផ្ទៃ​មុខ​របស់​មនុស្ស​ម្នាក់​ៗ​តែងតែ​មាន​បែប​ផែន​ខុសៗ​គ្នា​ អ្នក​ខ្លះ​កើត​មុន​ អ្នក​ខ្លះ​គ្មាន​មុន​។ ចំពោះ​ការ​កើត​មុន​ក៏​មាន​កើត​នៅ​កន្លែង​ខុស​ៗគ្នា មនុស្ស​មួយ​ចំនួន​មាន​មុន​តែ​នៅ​លើ​ថ្ងាស​ អ្នក​ខ្លះ​ទៀត​មាន​មុន​តែ​នៅ​ថ្ពាល​ ឬ​នៅ​កន្លែង​ផ្សែង​ៗគ្នា​នៃ​ផ្ទៃ​មុខ​។ហើយ​បញ្ហា​មុខ​នេះ​ហើយ​អាច​បង្ហាញ​ពី​សុខភាព​របស់​មនុស្ស​ម្នាក់​ៗ។

១.ការ​កើត​មុន​នៅ​ថ្ងាស​
ថ្ងាស​ផ្នែក​ខាង​លើ​នៃ​ថ្ងាស​វា​ទាក់ទង​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​។ដូច​នេះ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​អ្នក​គួរ​តែ​បរិភោគ​អាហារ​ដូច​ជា​តែ​បៃតង​ ទឹក​ក្រូច​ឆ្មារ​ ហើយ​និង​ផ្លែ​បឺរី​។
ចំពោះ​ផ្នែក​ខាង​ក្រោម​នៃ​ថ្ងាស​វា​ទាក់ទង​ទៅ​នឹង​សតិ​អារម្មណ៍​និង​ទឹក​ចិត្ត​របស់​អ្នក​។បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​ការ​គេង​មិន​ទៀង​ទាត់​ ធុញ​ថប់​ និង ចរន្ត​ឈាម​។ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​អ្នក​គួរ​តែ​គេង​អោយ​បាន​អោយ​បាន​មុន​ម៉ោង​១១​យប់​ និង​រក​វិធី​កាត​បន្ថយ​ភាព​ធុញ​ថប់​ដូច​ជា​ងូត​ទឹក​រយះ​ពេល​យូរ​ មើល​ភាគ​យន្ត​ដែល​ជា​ចំណង​ចំណូល​ចិត្ត​របស់​អ្នក​ ធ្វើ​ការ​តាំង​សមាធិ​ ឬ​ក៏​ទៅ​ស្ពា​ជាមួយ​មិត្ត​របស់​អ្នក​។

ផ្ទៃ​មុខ​អាច​បង្ហាញ​ពី​សុខភាព​របស់​អ្នក

២.ថ្ពាល់
ផ្ពាល់​ផ្នែក​ខាង​ស្តាំ​ទាក់​ទង​ទៅ​នឺង​បញ្ហា​សួត​ វា​អាស្រ័យ​ទៅ​នឹង​ការ​ដក​ដង្ហើម​និង​ការ​ជក់​បារី​។អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រព័ន្ធ​ដង្ហើម​និង​ជៀស​វាង​ទៅ​កន្លែង​ដែល​មាន​ការ​ជក់​បារី​។

៣.ច្រមុះ
ច្រមុះ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​បេះដូង​ដែល​បណ្ដាល​មក​ពី​សំពាធ​ឈាម​និង​ភាព​ធុញ​ថប់​ ដូច​នេះ​អ្នក​គួរ​តែ​រក​ពេល​វេលា​ដើម្បី​បន្ទូរ​វា។

៤.ចិញ្ចើម
មុន​នៅ​ចិញ្ចើម​បញ្ជាក់​ថា​វា​អាច​មក​ពី​ការ​តប​អាហារ​ឬ​ក៏​លើស​ជាតិ​ស្រវឹង​។

៥.ត្រចៀក
ពេល​ដែល​តម្រង​នោម​មាន​បញ្ហា​មុន​នៅ​ត្រចៀក​តែង​តែ​កើត​មាន​។មូល​ហេតុ​នេះ​បណ្ដាល​មក​ពី​ការ​បរិភោគ​ទឹក​មិន​គ្រប់គ្រាន់​ បរិភោគ​ជាតិ​ប្រៃ​ច្រើន​ និង​ជាតិ​កាហ្វេ​អីន​។ដូចនេះ​អ្នក​គួរ​តែ​បរិភោគ​ទឹក​អោយ​បាន​ច្រើន​ កាត់​បន្ថយ​ជាតិ​ប្រៃ​ និង​កាហ្វេ​អីន​ ដើម្បី​អោយ​តំរង​នោម​ដំណើរ​ ការ​ធម្មតា​វិញ​។
៦.មាត់​និង​ផ្នែក​កណ្ដាល​នៃ​ចង្កា​
វា​អាច​បញ្ជាក់​ថា​បញ្ហា​ក្រពះ​និង​ពោះវៀន​តូច​ដែល​បណ្ដាល​មក​ពី​ការ​បរិភោគ​ fast food ច្រើន​អាច​ធ្វើ​អោយ​ទល់​លាមក​ ដូចនេះ​សូម​ព្យាយាម​បរិភោគ​អាហារ​ស្រស់ៗ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដូច​ជា​បន្លែ ផ្លែឈើ និង គ្រាប់​ធញ្ញ​ជាតិ​។

បញ្ហា​ខាង​លើ​ទាំង​ប៉ុន្មាន​ភាគ​ច្រើន​ទាក់ទង​ទៅ​នឹង​ភាព​ធុញ​ថប់​ដូច​នេះ​សូម​រក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ដើម្បី​សម្រាក​អោយ​បាន​ល្អ​វា​នឹង​មាន​ផល​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្រស់​របស់​អ្នក​។

សូមទស្សនាវីដេអូខាងក្រោម ៖

 


  • ផ្ទៃ​មុខ​អាច​បង្ហាញ​ពី​សុខភាព​របស់​អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: