ខេម នៅតែល្បីលើប្រព័ន្ធ Online ខណៈដែលគាត់រងការរិះគត់មួយចំនួន

ខណៈដែលតារាចម្រៀងសំលេងស្អក រងការរិះគត់មួយចំនួន ក៏គាត់នូវតែល្បីលើប្រព័ន្ធ​សង្គមFacebook ​ និង​គេហទំព័រ​ Website ​។ ជាពិសេស​គឺ​បទ ​មាន​ចំណងជើង​ថា “ទឹក​ភ្នែក​ក្មេង​ពាល​” ពោលគឺ​​ឆ្លុះ​បញ្ចាំង​ពី​ ជីវិត​ក្មេង​ម្នាក់​ដែល​បាន​ធ្វើ​បាប​ ឪពុក​ម្តាយ ហើយ​បាន​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយ​សារ​តែ​ប្រឡូក​ នឹង​គ្រឿងញៀន​ និង​ការ​រាប់​អាន​មិត្តភ័ក្ដិ​ខុស​។ ខណៈ​ដែល​បទ​នេះ​បាន​យក​លំនាំ​បទ​ចាស់​គឺ​ ដំណើរ​ឆ្លង​ដែន​ របស់​លោក​ កែរ សារ៉ាត់ ទៅ​ជា​បទ​ថ្មី ដែល​មាន​ន័យ​មិន​ធម្មតា​គឺ​ដើម្បី​ដាស់​តឿន​ យុវវ័យ​ក្នុង​សង្គម​កុំ​ឲ្យ​ដើរ​ផ្លូវ​អវិជ្ជមាន ឬ​យក​តម្រាប់​តាម។ ដូច្នេះ​ហើយ​យើងជាយុវវ័យត្រូវតែ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ថ្នាំញៀន​ដែល​បាន​បំផ្លាញ​អ្វី​គ្រប់យ៉ាង​ដែល​ខ្លួន​មាន សូម្បី​តែ ឪពុក​ម្តាយ​របស់​ខ្លួន​ខំ​បង្កើត​ផង​ដែរ។

សូមទស្សនាទាំងអស់គ្នា៖

អត្ថបទដោយៈ សូររីកា
ប្រភព៖ Youtube


  • ខេម នៅតែល្បីលើប្រព័ន្ធ Online ខណៈដែលគាត់រងការរិះគត់មួយចំនួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: