ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​នឹង​ជួប​លោក ហេង សំរិន នៅ​ថ្ងៃ​ទី​៩​ឧសភា

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចូល​ជួប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ឧសភា នៅ​មុន​ពេល​លោក​ចប់​អាណត្តិ។

សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ផ្សាយ​ដោយ​អគ្គលេខាធិការ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឲ្យ​ដឹង​ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​អនុញ្ញាត​ឲ្យ​លោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​កម្ពុជា ចប់​អាណត្តិ ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ជម្រាប​លា។

លោក ខេវីន ឆក ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​កម្ពុជា បាន​មក​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។