ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់

ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់



ភ្នំពេញ​ ៖ ​បន្ទាប់ពី​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​រិះគន់​ព្រោងព្រាត​ចំពោះ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​មើល​ធ្លុះ​ស្ទើរ​សព្វ​សាច់​ល្វែង​ខាងលើ​រួចមក​ នៅ​មុននេះ​ប៉ុន្មាន​ម៉ោង​ តារា​សម្ដែង​ដេ​ន​នី ខ្វាន់ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ ដើម្បី​ឆ្លើយតប​ចំពោះ​ការរិះគន់​ទាំងនោះ។

តារា​សម្ដែង​រូប​នេះ​បាន​សរសេរ​សារ​ឆ្លើយតប​នឹង​ការរិះគន់​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​មិន​យល់​ទេ​ហេតុអ្វី​ក៏​អ្នកខ្លះ​ចូលចិត្ត​មើល​មនុស្ស​តែ​សម្បក​ក្រៅ​ចឹ​ង​??? ខ្ញុំ​កើតមក​មិនមែន​សម្រាប់​ផ្គាប់ចិត្ត​នរណា​ម្នាក់​ទេ ហើយ​បើ​ទោះជា​ខ្ញុំ​ផ្គាប់​ក៏​ផ្គាប់​មិន​ត្រូវ​ដែរ​..​។​ខ្ញុំ​មិនដែល​ខ្វល់​ទេ​អ្នកណា​ចង់​គិត​អី​មក​លើ​ខ្ញុំ​ក៏​គិត​ទៅ​…​ដូចជា​រឿង​សម្លៀក​បំពាក់​ដែល​ខ្ញុំ​ស្លៀក​ចឹង​ គឺ​ខ្ញុំ​ស្លៀក​ក្នុង​ពិធី​ផ្ទាល់ខ្លួន​ខ្ញុំ​សោះ​អី​មក​ខ្វល់​ខ្លាំង​ម្ល៉េះ​?​ខ្ញុំ​មិនបាន​ស្លៀក​ឡើង​ច្រៀង​តាម​ទូរទស្សន៍ ​ឬ​ថត​ខ្សែភាពយន្ត​ឯណា​..​មនុស្ស​យើង​មាន​ចំណង់​ចំណូលចិត្ត​ខុសគ្នា ខ្ញុំ​ស្លៀក​ស៊ិចស៊ី​ព្រោះ​ខ្ញុំ​ស្រឡាញ់ ហើយក៏​មិន​ដូច​អ្នកខ្លះ​ស្លៀក​ស៊ិចស៊ី​ច្រៀង​ដើម្បី​ប្រជាប្រិយភាព​ ឬ​ចង់បាន​លុយ​ធីប​ដែរ​…​ខ្ញុំ​សូម​អរគុណ​ចំពោះ​មិត្តៗ​មួយចំនួន​ដែល​រិះគន់​ក្នុងន័យ​ស្ថាបនា​.​ឯ​អ្នក​រិះគន់​ក្នុងន័យ​ជាន់​ពន្លិច​វិញ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា​មិនបាច់​ខំប្រឹង​ទេ ​ព្រោះ​វា​គ្រាន់តែ​ជា​ខ្យល់​មួយ​បក់​កាត់​ត្រចៀក​ខ្ញុំ​តែប៉ុណ្ណោះ ​.​ខ្ញុំ​មានមុខ​ជំនួញ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចឹ​ង​ហើយ​អត់​មានអី​ត្រូវ​ខ្វល់​ទេ ខ្ញុំ​ស្លៀក​សម្លៀកបំពាក់​ថ្លៃៗ​ក៏​មិន​ខុស​ដែល​ព្រោះ​វា​ជា​លុយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិនបាន​លួច​លុយ​គេ​មក​ទិញ​ផង​មានអី​ខុស​..​ស្រុក​ខ្មែរ​យើង​គឺ​ចឹ​ង​ហើយ​ឲ្យ​តែ​ស្លៀក​សម្លៀកបំពាក់​ថ្លៃ​ពេក​ក៏​រិះគន់ ស្លៀក​ថោក​ពេក​ក៏​រិះគន់​..​មិនដឹង​ធ្វើ​មិច​ត្រូវចិត្ត​ទេ អ្វី​ដែល​សំខាន់​ខ្ញុំ​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​..​ហើយ​មិន​ធ្វើ​រឿង​ក្តៅ​ក្រហាយ​ដល់​នរណា​ម្នាក់​វា​ជា​ក្តី​សុខ​របស់ខ្ញុំ​ហើយ​»​។​

គួរ​បញ្ជាក់​ថា ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន ហើយ​ត្រូវ​បាន​បណ្ដា​សារព័ត៌មាន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​នេះ ធ្វើឡើង បន្ទាប់ពី​តារា​សម្ដែង​ដេ​ន​នី ខ្វាន់ បាន​ស្លៀក​សំលៀកបំពាក់​បែប​ស៊ិ​ច​ស៊ី​នៅ​ក្នុង​ពិធី​ខួបកំណើត​របស់​ប្អូនប្រុស​នាង ឈ្មោះ​គឹម សាន ដោយ​មើល​ធ្លុះ​សព្វ​សាច់​ផ្នែក​ខាងលើ​ បាំង​តែ​សុដន់​នោះ។ ការ​រិះគន់​នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​តារា​ស្រី​រូប​នេះ​ឡើយ ពោល​គឺ​ជាច្រើនលើក​ច្រើន​សា​មក​ហើយ រាប់ទាំង​លើក​នេះ​ផង។ ប៉ុន្តែ​ការរិះគន់​នេះ​ហាក់​មិនបាន​ជួយ​កែប្រែ​ឲ្យ​រូប​នាង ឲ្យ​មក​ស្លៀក​សំលៀកបំពាក់​បែប​សមរម្យ​នោះ​ឡើយ ហើយ​នាង​តែងតែ​ឆ្លើយ​តប​ជារឿយៗ​ចំពោះ​ការរិះគន់​​ទាំង​នោះ។ ចំណែក​ឯ​ការ​ព្រមាន​ ជា​រឿយៗ ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ​តារា​ស្រី​ ដែល​ស្លៀកពាក់​បែប​ស៊ិចស៊ី ​នោះ​ឡើយ៕

ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់ ​ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់ ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់ ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់ ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់ ដេ​ន​នី ខ្វាន់ ឆ្លើយតប​ចំពោះ​ការរិះគន់
​ ​