មហាផ្ទៃ​ទទួល​សំណើ​ជាង​៤០០០​ករណី​ពី​ពលរដ្ឋ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​

ភ្នំពេញ​៖​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ មាន​សំណើ​របស់​ប្រជាពលរដ្ឋ​ស្នើសុំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ​មាន​ចំនួន​ជាង​៤០០០​ករណី នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​យោងតាម AKP សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា តាមរយៈ​លទ្ធផល​ក្រុមការងារ​ដែល​ទទួលបាន​សំណើ និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ  នៅតាម​មូលដ្ឋាន​មាន​ប្រមាណ ជាង​៤០០០​ករណី លើ​វិស័យ​ចំនួន​១៨​។

​ចំពោះ​ករណី​ដែល​បាន​ដោះស្រាយ​ភ្លាមៗ​ជាង​២០០០​ករណី ស្មើនឹង ៤៥​ភាគរយ ក្នុងនោះ​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់ មាន​ករណី​ចំនួន​១៩០០​ករណី ស្មើនឹង​២៤​ភាគរយ ហើយ​ករណី​នៅ​សេសសល់​ប្រមាណ​ជាង​៥០០​ករណី ស្មើនឹង​១២​ភាគរយ​ទៀត កំពុងតែ​ដោះស្រាយ​។​

​ទាក់ទង​នឹង​បញ្ហា​នៅ​សេសសល់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​ក្រុមការងារ​កំ​ពុង​ធ្វើការ​ស្រាវជ្រាវ​រិះរក​មធ្យោបាយ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​សមស្រប​តាម​សមត្ថកិច្ច​រៀងៗ​ខ្លូន​។​ចំពោះ​គ្រប់​សកម្មភាព​ការងារ​របស់​ក្រុមការងារ​បាន​ចុះ​ដល់​មូលដ្ឋាន តាមរយៈ​វេទិកាសាធារណៈ ដើម្បី​បាន​ស្វែងយល់​ពី​តម្រូវការ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​៕