ពី​ស្រី​ស្អាត​ក្លាយ​ទៅ​ជា​ស្រី​មុខ​អាក្រក់​ដោយ​សារ​បើក​បរ​បណ្ដើរ​អាន​សារ​បណ្តើរ

យុវតី​ម្នាក់​ដែល​ធ្លាប់​តែ​មាន​សម្រស់​ស្អាត​ និង​មាន​ភាព​ឆ្លាត​វៃ​បាន​ប្រែ​ក្លាយ​ទៅ​មនុស្ស​ស្រី​ដែល​មាន​មុខ​មាត់​អាក្រក់​ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​ការ​មិន​ប្រុង​ប្រយ័ត្ន​របស់​នាង​ដោយ​បើក​បរ​បណ្ដើរ​និង​ផ្ញើ​សារ​បណ្ដើរ។

តាម​ប្រភព​ព័ត៌មាន​ Crackerdaily បាន​ឲ្យ​ដឹង​ថា​យុវតី​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Liz Marks ដែល​សព្វ​ថ្ងៃ​នាង​មាន​អាយុ​ ២០ ឆ្នាំ​។ នាង​បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​នោះ​ថា ៖

កាល​ពី​ឆ្នាំ កំឡុង​ខែ​មេសា​ឆ្នាំ ​២០១២ នាង​បាន​បើក​បរ​ជាមួយ​នឹង​រថយន្ត​ Mazda 3 របស់​នាង​នៅ​តាម​ផ្លូវ​ Michaels ក្នុង​រដ្ឋ Maryland សហរដ្ឋអាមេរិក ហើយ​បន្ទាប់​មក​នាង​ក៏​បាន​ទទួល​សារ​ម្ដាយ​របស់​នាង​គឺ​អ្នក​ស្រី Betty ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​នាង​ក៏​បាន​អោន​ទៅ​អាន​សារ​នោះ។ ត្រឹម​តែ ១ វិនាទី​ប៉ុណ្ណោះ​រថយន្ត​របស់​នាង​ក៏​បាន​ទៅ​បុក​នឹង​រថយន្ត​ដឹង​ទំនិញ​មួយ​ដែល​បើក​បរ​ដោយ​លោក Roy Dixon ​កំពុង​តែ​ឈប់​រង​ចាំ​បទ​ឆ្វេង​ ដោយ​មាន​ស៊ីញ៉ូ​ភ្លើង​បទ​ឆ្វេង​ផង​ដែរ។

ក្រោយ​ហេតុ​ការ​នោះ​កើត​ឡើយ​ Liz បាន​ប្រែ​ក្លាយ​ទៅ​ជា​មុខ​អាក្រក់​ដោយ​សារ​ស្នាម​របួស​ ​ភ្នែក​របស់​នាង​ម្ខាង​ត្រូវ​បាន​ខ្វាក់ ហើយ​ត្រូវ​បាត់​បង់​ឃានវិញ្ញាណ(មិន​អាច​ស្រង់​ក្លិន) ចំណែក​ឯ​​ត្រចៀក​របស់​នាង​ក៏​មិន​អាច​ស្ដាប់​លឺ​ល្អ​ផង​ដែរ។

អត្ថបទ​មួយ​នេះ​គឺ​ជា​ការ​ដាស់​តឿន​ទៅ​ដល់​អ្នក​បើក​បរ​ទាំង​​ឡាយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​បើក កុំ​អាន ផ្ញើ​សារ​ ឬ​និយាយ​ទូរ​សព្ទ​ដោយ​គ្មាន​ឧបករណ៍​ជំនួយ៕

ប្រែសម្រួល​ដោយ ៖ Mr DEE
ប្រភព ៖  & 


  • ពី​ស្រី​ស្អាត​ក្លាយ​ទៅ​ជា​ស្រី​មុខ​អាក្រក់​ដោយ​សារ​បើក​បរ​បណ្ដើរ​អាន​សារ​បណ្តើរ已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: