ស្ត្រី​ម្នាក់​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​បាន​និយាយ​ថា​សត្វ​ឆ្កែ​របស់​ខ្លួន​ធ្វើ​បាប​អ្នក​ថ្មើរ​ជើង​ព្រោះ​តែ​វា​ស្អប់​ជន​មូស្លីម​

ស្ត្រី​ដែល​ជា​ម្ចាស់​សត្វ​ឆ្កែ​ម្នាក់​ឈ្មោះ​ Fiona Connolly ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​កាល​ពី​ម្សិលមិញ​​ ដោយ​សារ​តែ​នាង​បាន​ប្រាប់​ទៅ​កាន់​ស្រ្តី​ម្នាក់​ទៀត​​ឈ្មោះ​ Candice Legister ដែល​ត្រូវ​សត្វ​ឆ្កែ​របស់​ខ្លួន​ខាំ​ទាញ​សម្លៀកបំពាក់​ ថា​ សត្វ​ឆ្កែ​របស់​ខ្លួន​ធ្វើ​បាប​នាង​ដូចនេះ​ ​ព្រោះ​​ វា​ស្អប់​ជន​ជាតិ​ម៉ូស្លីម​ ។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត​ ពេល​ដែល​ នាង​ Connolly ឃើញ​នាង​Legister នៅ​ផ្សារ​ទំនើប​ នាង​ Connolly បាន​ហៅ​​នាង​ Legister ថា​ ‘stupid black bitch’ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ ស្រី​ឆ្កួត​ស្បែក​ខ្មៅ​ ។

នាង​ Fiona Connolly

ចៅក្រម​ឈ្មោះ​ Howard Riddle បាន​​រក​ឃើញ​ថា​ នាង​ Connolly មាន​ពិរុទ្ធ​ទាក់ទង​នឹង​ការ​រំខាន​ធ្ងន់ធ្ងរ​ពាក់​ព័ន្ធ​នឹង​ជាតិ​សាសន៍​ ប៉ុន្តែ​មិន​បាន​ចោទ​ប្រកាន់​នាង​ក្នុង​បទ​រំខាន​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​សាសនា​នោះ​ទេ​ ។ នាង​ Legister បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​បាប​របស់​សត្វ​ឆ្កែ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឧទ្យាន Little Wormwood Scrubs នៅ​ Chelsea ភាគ​និរតី​នៃ​ទីក្រុង​ London កាល​ពី​ខែ​ កក្កដា​ ហើយ​នាង​បាន​និយាយ​ទៅ​កាន់​នាង​ Connolly ថា ហេតុ​អ្វី​បាន​ជា​ហ៊ាន​និយាយ​ដូច្នេះ​ ហើយ​ព្រម​ទាំង​បាន​ពន្យល់​ថា​ បញ្ហា​នេះ​គ្មាន​ជាប់​ទាក់ទង​នឹង​រឿង​សាសនា​នោះ​ទេ​ ។

នាង​ Candice Legister

ទោះជា​យ៉ាងណា​ក៏ដោយ​​ តុលាការ​ រក​ឃើញ​ថា​នាង​ Connolly ត្រូវ​បាន​កាត់​ទោស​៣ដង​មក​ហើយ​ ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​នេះ​ ពី​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​ជាតិ​សាសន៍​ ហើយ​ចៅក្រម​ Howard Riddle បាន​បន្ថែម​ទៀត​ថា​ វា​ច្បាស់​ណាស់​ដែល​ថា​ នាង​ Connolly បាន​និយាយ​រើស​អើង​ជាតិ​សាសន៍​បន្ទាប់​ពី​នាង​ផឹក​ស្រា​ស្រវឹង​ ។

ប្រែ​សម្រួល ៖ Sophany
ប្រភព ៖


  • ស្ត្រី​ម្នាក់​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​បាន​និយាយ​ថា​សត្វ​ឆ្កែ​របស់​ខ្លួន​ធ្វើ​បាប​អ្នក​ថ្មើរ​ជើង​ព្រោះ​តែ​វា​ស្អប់​ជន​មូស្លីម​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: