ទីភ្នាក់​ងារ​ដឹក​ជញ្ជូន​នៃ​ទីក្រុង San Francisco ព្យាយាម​ប្រគល់​លុយ​ 176 ដុល្លារ​ដែល​លោក Steve Jobs ចំណាយ​លើស​ត្រលប់​ទៅ​វិញ​

ក្រោយ​ការ​ស្លាប់​រយៈ​ពេល​ ៥ ឆ្នាំ​របស់​លោក Steve Job ស្ថាបនិក​ក្រុមហ៊ុន ​Apple ទីភ្នាក់​ងារ​ដឹក​ជញ្ជូន​នៃ​ទីក្រុង​ San Francisco សហរដ្ឋអាមេរិក ហៅកាត់​ថា SFMTAបាន​ព្យាយាម​ប្រគល់​លុយ​ចំនួន 176 ដុល្លារ​ដែល​លោក​ Steve Jobs ចំណាយ​លើស​លើ​ថ្លៃ​ចត​រថយន្ត​ត្រលប​ទៅ​វិញ នេះ​បើ​យើង​តាម​ការ​ចុះ​ផ្សាយ​របស់ នៅ​ថ្ងៃ​នេះ។

ការ​ចំណាយ​លើស​នេះ​គឺ​ដោយ​សារ​​ពេល​នៅ​រស់​គាត់​បាន​បង់​ថ្លៃ​សំបុត្រ​ចត​រថយន្ត​លើស​ពី​តម្លៃ​ជាក់​ស្ដែង ហើយ​ពេល​ខ្លះ​គាត់​បាន​បង់​ថ្លៃ​សំបុត្រ​ពីរ​ដង​ក៏​មាន។ បើ​តាម​ឯក​សារ​ខ្លះ​ដែល​បញ្ចេញ​ដោយ​ SFMTA បាន​ឲ្យ​ដឹង​ថា​ Steve Jobs មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បាន​ចំណាយ​លើស​នោះ​ទេ សូម្បី​តែ​សហស្ថាបនិក​របស់ ​ Paypal លោក Peter Thielនិង CEO របស់​ក្រុមហ៊ុន Uber លោក​ Travis Kalanick ក៏​បាន​ចំណាយ​លើស​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ លោក Steve Jobs តែង​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រថយន្ត​របស់​លោក​រៀង​រាល់​ 6 ខែ​ម្ដង​ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ស្លាក​លេខ​រថយន្ត​ ហើយ​នេះ​គឺ​ជា​ចន្លោះ​ប្រហោ​នៃ​​ច្បាប់​របស់​រដ្ឋ​ California៕​​​​​​

ប្រែសម្រួល​ ៖ ជលស័យ


  • ទីភ្នាក់​ងារ​ដឹក​ជញ្ជូន​នៃ​ទីក្រុង San Francisco ព្យាយាម​ប្រគល់​លុយ​ 176 ដុល្លារ​ដែល​លោក Steve Jobs ចំណាយ​លើស​ត្រលប់​ទៅ​វិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: