Beckham , Zidane នឹង​ត្រលប់​មក​ទីលាន​បាល់​ទាត់​សារ​ជា​ថ្មី​ដើម្បី​ធ្វើ​រឿង​សប្បុរស​ធម៌​មួយ

អតីត​តារា​បាល់​ទាត់​ឆ្នើម​២រូប​គឺ​ David Beckham និង​ Zinedine Zidane និង​ត្រលប់​កាន់​ទីលាន​បាល់​ទាត់​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ Great British ប្រកួត​ជាមួយ​ World XI ដែល​នេះ​ជា​ការ​ប្រកួត​សប្បុរស​ធម៌​មួយដែល​ធ្វើ​ឡ់ើង​​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ David Beckham ដែល​ធ្វើ​ជា​ប្រធាន​ក្រុម​តំណាង​ឲ្យ​ Great British បាន​អញ្ជើញ​លោក​ Alex Ferguson មក​ធ្វើ​ជា​គ្រូ​បង្វឹក​ ដោយ​ឡែក​ចំពោះ​ World XI ដែល​មាន​ Zinedine Zidane ធ្វើ​ជា​ប្រធាន​ក្រុម​គឺ​បាន​អញ្ជើញ​លោក​ Carlo Ancelotti មក​ធ្វើ​ជា​គ្រូ​បង្វឹក​ ។

ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ UNICEF ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​កុមារ​ខណៈ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ក្នុង​ទឹក​ដី​ Old Traford របស់​ក្លឹប​ Manchester United ។ សូម​បញ្ជាក់​ថា​ចំពោះ​បញ្ជី​ឈ្មោះ​កីឡាករ​ណា​ខ្លះ​ដែល​ត្រូវ​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ​គឺ​មិន​ទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Beckham , Zidane នឹង​ត្រលប់​មក​ទីលាន​បាល់​ទាត់​សារ​ជា​ថ្មី​ដើម្បី​ធ្វើ​រឿង​សប្បុរស​ធម៌​មួយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: