ឪពុក​មហិមា​​សុខ​ចិត្ត​លក់​ក្រលៀន​យក​លុយ​​ព្យាបាល​ជំងឺ​​កូនៗ

ឥណ្ឌា ៖ បុរស​ម្នាក់​ដែល​រស់​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា មាន​បំណង​លក់​ក្រលៀន​របស់​ខ្លួន​ដើម្បី​​យក​លុយ​ព្យាបាល​ជំងឺ​​កូន​ ៣ នាក់​របស់​គាត់​ ដែល​មាន​ជំងឺ​ធាត់​ជ្រុល​មិន​អាច​ដើរ​បាន​ដោយ​ខ្លួន​ឯង។

តាម​រយៈ​វេបសាយ​ Crakdaily បាន​ឲ្យ​ដឹង​ថា​កូន​ៗ​របស់​បុរស​ម្នាក់​នេះ​ ៣ នាក់​សុទ្ធ​តែ​មាន​រូប​រាង​​ធាត់​ជ្រុល​ដែល​ម្នាក់​មាន​អាយុ ៥ ឆ្នាំ​មាន​ទម្ងន់​​ ៣៤ គីឡូក្រាម ម្នាក់​ទៀត​មាន​អាយុ ៣ ឆ្នាំ​មាន​ទម្ងន់​ ៤៣ គីឡូ​ក្រាម និង​កូន​ពៅ​របស់​គាត់​ដែល​មាន​អាយុ ១៨ ខែ​មាន​ទម្ងន់ ១៥ គីឡូក្រាម។

គេហទំព័រ​ដដែល​បាន​បន្ត​ថា​ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ក្រី​ក្រ​ខ្លាំង​ណាស់​​ដោយ​ក្នុង​មួយ​ខែ​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹម​តែ ៤៥ ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​មួយ​ខែ​គាត់​ត្រូវ​ចំណាយ​លុយ​​លើ​ថ្លៃ​ម្ហូប​អាហារ​សម្រាប់​កូនៗ​ទាំង ៣ របស់​គាត់​រហូត​ទៅ​ដល់​ ១៦០ ដុល្លារ​​ឯ​ណោះ។

សព្វ​ថ្ងៃ​នេះ​កូន​ទាំង ៣ នាក់​របស់​គាត់​កំពុង​តែ​មាន​ជំងឺ​​មិន​អាច​ដើរ​ឬ​ក៏​វា​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ដោយ​សារ​ការ​អាណិត​កូនៗ និង​ការ​ទ្រាំ​នឹង​ស្ថាន​ភាព​នេះ​មិន​បាន​គាត់​ក៏​បាន​សម្រេច​ចិត្ត​​ថា​នឹង​លក់​ក្រលៀន​ដើម្បី​ព្យាបាល​ពួកគេ។

នេះ​ហើយ​គឺ​ជា​ទឹក​ចិត្ត​ឪពុក​ មិន​ខ្វល់​ថា​ខ្លួន​ឯង​នឹង​លំបាក​ប៉ុណ្ណា​នោះ​ទេ​ សំខាន់​ឲ្យ​តែ​កូន​បាន​សុខ ឪពុក​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ទាំង​អស់​៕​​

ប្រែសម្រួល ៖ ជលស័យ


  • ឪពុក​មហិមា​​សុខ​ចិត្ត​លក់​ក្រលៀន​យក​លុយ​​ព្យាបាល​ជំងឺ​​កូនៗ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: